1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមា ដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា:
2. បពិត្រព្រះមហាក្សត្រស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ព្រះបាទដាវីឌ ព្រមទាំងមន្ត្រី និងប្រជាជនដែលចូលតាមទ្វារនេះ សូមព្រះករុណា និងអស់លោកស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
3. ព្រះអម្ចាស់មានព្រះបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។
4. ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្ដេចទាំងឡាយដែលគ្រងរាជ្យតពីស្ដេចដាវីឌ នឹងជិះរទេះ ជិះសេះ ចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជាជនតទៅមុខទៀត។
5. ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
6. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«ទោះបីយើងចាត់ទុកវាំងរបស់ស្ដេចស្រុកយូដាថាស្អាតដូចព្រៃនៅស្រុកកាឡាដនិងដូចកំពូលភ្នំលីបង់ក៏ដោយយើងនឹងធ្វើឲ្យវាំងនេះក្លាយទៅជាវាលរហោស្ថានជាកន្លែងដែលគ្មាននរណារស់នៅ។
7. យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះគេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃបោះទៅក្នុងភ្លើង។
8. ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុងមុខជាសួរគ្នាថា “ហេតុអ្វីបានជាព្រះអម្ចាស់ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?”
9. គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់សម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួនហើយបែរទៅក្រាបថ្វាយបង្គំនិងគោរពបម្រើព្រះដទៃ”»។
10. កុំយំស្រណោះស្ដេចយ៉ូសៀសដែលសោយទិវង្គតទៅនោះឡើយកុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀតផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូមដែលនឹងចាកចេញទៅដ្បិតទ្រង់នឹងមិនវិលត្រឡប់មកវិញឡើយហើយទ្រង់ក៏នឹងមិនឃើញស្រុកកំណើតទៀតដែរ។
11. ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្ដេចសាលូមជាបុត្ររបស់ស្ដេចយ៉ូសៀសដែលស្នងរាជ្យបិតានៅស្រុកយូដាហើយដែលចាកចេញពីទីនេះទៅថាទ្រង់នឹងមិនវិលត្រឡប់មកវិញទេ
12. ទ្រង់នឹងសុគតនៅក្នុងស្រុកដែលទ្រង់ត្រូវគេកៀរយកទៅជាឈ្លើយដោយឥតបានឃើញស្រុកនេះវិញឡើយ។