យេរេមា 20:7-10 Khmer Standard Version (KHSV)

7. បពិត្រ​ព្រះ‌អម្ចាស់!ព្រះ‌អង្គ​បាន​លួង‌លោម​ទូលបង្គំហើយ​ទូលបង្គំ​ក៏​យល់​ព្រម​តាមព្រះ‌អង្គ​បាន​បង្ខំ​ទូលបង្គំហើយ​ព្រះ‌អង្គ​ក៏​បាន​ឈ្នះ​ទូលបង្គំ។រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​នាំ​គ្នាសើច​ចំអក និង​ប្រមាថ​មាក់‌ងាយ​ទូលបង្គំ។

8. គ្រប់​ពេល​ដែល​ទូលបង្គំ​និយាយទូលបង្គំ​ស្រែក​ប្រកាស​តែ​អំពី​ការ​ឃោរ‌ឃៅនិង​មហន្ត‌រាយ។ព្រោះ​តែ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ពួក​គេ​ត្មះ‌តិះ‌ដៀល និង​សើច​ចំអកឲ្យ​ទូលបង្គំ តាំង​ពី​ព្រលឹម​ទល់​ព្រលប់។

9. ប្រសិន​បើ​ទូលបង្គំ​សម្រេច​ចិត្ត​ថាឈប់​នឹក​នា​ពី​ព្រះ‌បន្ទូលហើយ​លែង​និយាយ​ក្នុង​នាម​ព្រះ‌អង្គ​ទៀត​នោះទូលបង្គំ​នឹង​អន្ទះ‌សា​នៅ​ក្នុង​ខ្លួនដូច​មាន​ភ្លើង​ឆាប‌ឆេះ​រហូត​ដល់​ឆ្អឹងទូលបង្គំ​ខំ​ប្រឹង​ពន្លត់​ភ្លើង​នេះ​រហូត​អស់​កម្លាំងតែ​វា​មិន​ព្រម​រលត់​ទេ។

10. ទូលបង្គំ​ឮ​មហា‌ជន​និយាយ​មួល​បង្កាច់​ទូលបង្គំថា “អ្នក​នេះ​ដើរ​បំភ័យ​គេ​គ្រប់​ទី​កន្លែងចូរ​ប្ដឹង​គាត់! ចូរ​យើង​នាំ​គ្នា​ទៅ​ប្ដឹង​គាត់!”។សូម្បី​មិត្ត​សម្លាញ់​ជិត‌ដិត​របស់​ទូលបង្គំក៏​ចាំ​តែ​ចាប់​កំហុស​ទូលបង្គំ​ដែរ។គេ​និយាយ​គ្នា​ថា“បើ​យើង​លួង‌លោម​បញ្ឆោត​គាត់យើង​នឹង​ចាប់​គាត់​បានហើយ​យក​គាត់​មក​ធ្វើ​បាប​សង‌សឹក​តាម​ចិត្ត”។

យេរេមា 20