11. ប៉ុន្តែ ព្រះអម្ចាស់គង់នៅជាមួយទូលបង្គំព្រះអង្គចាំជួយទូលបង្គំ ដូចវីរបុរសដ៏អង់អាចហេតុនេះ អស់អ្នកដែលបៀតបៀនទូលបង្គំមុខជាដួល ហើយមិនអាចឈ្នះទូលបង្គំបាន។ពួកគេនឹងត្រូវអាម៉ាស់ជាខ្លាំងព្រោះធ្វើអ្វីទូលបង្គំមិនកើតពួកគេនឹងបាក់មុខរហូតតទៅ ឥតភ្លេចឡើយ។
12. ព្រះអម្ចាស់នៃពិភពទាំងមូលស្ទង់មើលចិត្តគំនិតរបស់មនុស្សសុចរិតព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់គេ។ទូលបង្គំនឹងឃើញព្រះអង្គសងសឹកពួកគេជំនួសទូលបង្គំដ្បិតទូលបង្គំផ្ញើជីវិតទាំងស្រុងលើព្រះអង្គ។
13. សូមច្រៀងថ្វាយព្រះអម្ចាស់!សូមសរសើរតម្កើងព្រះអម្ចាស់!ដ្បិតព្រះអង្គរំដោះជីវិតមនុស្សទុគ៌តឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់។
14. សូមឲ្យថ្ងៃកំណើតរបស់ទូលបង្គំត្រូវបណ្ដាសា!សូមកុំឲ្យមាននរណាចាត់ទុកថ្ងៃដែលម្ដាយរបស់ទូលបង្គំបង្កើតទូលបង្គំមកនោះថាជាថ្ងៃប្រកបដោយព្រះពរឡើយ!
15. រីឯអ្នកដែលបាននាំដំណឹងទៅជម្រាបឪពុកទូលបង្គំថា “អ្នកមានកូនប្រុសមួយ”ហើយធ្វើឲ្យឪពុកទូលបង្គំរីករាយយ៉ាងខ្លាំងសូមឲ្យអ្នកនោះត្រូវបណ្ដាសា!
16. សូមឲ្យអ្នកនោះបានដូចក្រុងនានាដែលព្រះអម្ចាស់រំលាយ ដោយឥតនឹកស្ដាយ!ពេលព្រឹក សូមឲ្យអ្នកនោះឮសម្រែកប្រកាសភាពអាសន្នហើយនៅថ្ងៃត្រង់ ឮសម្រែកខ្មាំងមកដល់!
17. ប្រសិនបើព្រះអង្គទុកឲ្យទូលបង្គំស្លាប់មុនពេលទូលបង្គំកើតមកនោះប្រសើរជាង។ម្ដាយរបស់ទូលបង្គំនឹងក្លាយទៅជាផ្នូររបស់ទូលបង្គំហើយទូលបង្គំនឹងស្ថិតនៅក្នុងផ្ទៃម្ដាយរហូតតទៅ។
18. ហេតុអ្វីបានជាទូលបង្គំចេញពីផ្ទៃម្ដាយដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?