30. យើងបានវាយប្រដៅកូនចៅអ្នករាល់គ្នាតែគ្មានផលប្រយោជន៍អ្វីសោះដ្បិតពួកគេមិនព្រមរាងចាលទេអ្នករាល់គ្នាប្រៀបបាននឹងសិង្ហសាហាវគឺអ្នករាល់គ្នាបានប្រហារពួកព្យាការី*របស់អ្នករាល់គ្នា។
31. (សូមឲ្យអ្នកនៅជំនាន់នេះយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅពិចារណាចុះ!)អ៊ីស្រាអែលអើយ តើយើងប្រៀបបាននឹងវាលរហោស្ថាន ឬស្រុកដ៏ងងឹតសម្រាប់អ្នករាល់គ្នាឬ?ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា“យើងជាមនុស្សមានសេរីភាពយើងមិនចង់វិលទៅរកព្រះអង្គវិញទេ!”។
32. មិនដែលមានស្ត្រីក្រមុំណាភ្លេចគ្រឿងអលង្ការរបស់ខ្លួនហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេចខ្សែក្រវាត់មាសរបស់ខ្លួនដែរ។រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើងតាំងពីយូរលង់ណាស់មកហើយ។
33. អ្នកប្រសប់ស្វែងរកសង្សារណាស់ដោយអ្នកធ្លាប់ប្រព្រឹត្តអំពើអាក្រក់ពេកអ្នកលែងយល់ថាអំពើនោះជាអំពើអាក្រក់ទៀតហើយ។
34. អាវរបស់អ្នកប្រឡាក់ទៅដោយឈាមរបស់ជនក្រីក្រគឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
35. ទោះជាយ៉ាងនេះក្ដី អ្នកហ៊ានពោលថា“ខ្ញុំគ្មានកំហុសអ្វីសោះព្រះអង្គមុខជាមិនព្រះពិរោធនឹងខ្ញុំទេ”។ដោយអ្នកពោលថា ខ្លួនពុំបានធ្វើអ្វីខុសទេនោះយើងនឹងនាំអ្នកទៅតុលាការ។
36. ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូចស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
37. អ្នកនឹងចេញពីស្រុកនោះមកវិញទាំងដើរទូលដៃលើក្បាលដ្បិតព្រះអម្ចាស់មិនយល់ស្របឲ្យអ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេពួកគេពុំអាចជួយអ្នកបានឡើយ»។