1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
2. ចូរទៅស្រែកប្រកាសប្រាប់អ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ:«យើងនឹកចាំពីសេចក្ដីស្រឡាញ់របស់អ្នកកាលអ្នកទើបនឹងពេញក្រមុំហើយនឹកចាំពីសេចក្ដីស្នេហារបស់អ្នកពេលទើបនឹងរៀបការគឺគ្រាដែលអ្នកបម្រើយើងនៅវាលរហោស្ថានជាកន្លែងដែលគ្មានអ្វីដុះ។
3. នៅគ្រានោះ ព្រះអម្ចាស់បានញែកជនជាតិអ៊ីស្រាអែលទុកសម្រាប់ព្រះអង្គជាផលផ្លែដំបូងរបស់ព្រះអង្គអស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោសហើយរងទុក្ខវេទនាទៀតផង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4. អ្នករាល់គ្នាជាកូនចៅរបស់លោកយ៉ាកុបអ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែលចូរនាំគ្នាស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
5. ព្រះអម្ចាស់មានព្រះបន្ទូលថា:តើដូនតារបស់អ្នករាល់គ្នាឃើញយើងធ្វើខុសត្រង់ណា បានជាពួកគេឃ្លាតចាកពីយើងហើយបែរទៅគោរពព្រះឥតបានការដែលបណ្ដាលឲ្យខ្លួនទៅជាឥតបានការដូច្នេះដែរ?
6. ពួកគេមិនបានសួរថា តើព្រះអម្ចាស់នៅឯណា?គឺព្រះដែលបាននាំពួកយើងចាកចេញពីស្រុកអេស៊ីបហើយដឹកនាំពួកយើងក្នុងវាលរហោស្ថានជាវាលដែលមានតែព្រៃល្បោះ និងដីក្រហូងជាវាលហួតហែង ជាទីស្មសានជាកន្លែងដែលគ្មាននរណាឆ្លងកាត់គ្មានមនុស្សណារស់នៅបាន។
7. យើងបាននាំអ្នករាល់គ្នាចូលមកនៅក្នុងស្រុកដែលមានដំណាំដាំដុះដើម្បីឲ្យអ្នករាល់គ្នាបរិភោគផ្លែឈើដែលមានរសជាតិ។ប៉ុន្តែ កាលអ្នករាល់គ្នាចូលមកដល់អ្នករាល់គ្នាធ្វើឲ្យស្រុករបស់យើងទៅជាសៅហ្មងអ្នករាល់គ្នាធ្វើឲ្យទឹកដីដែលជាមត៌ករបស់យើងក្លាយជាកន្លែងគួរឲ្យស្អប់ខ្ពើម។