17. ពេលសត្រូវមកដល់ យើងនឹងធ្វើឲ្យប្រជារាស្ត្ររបស់យើងខ្ចាត់ខ្ចាយដូចខ្យល់បក់ពីទិសខាងកើតផាត់ធូលីដីដែរ។នៅថ្ងៃមហន្តរាយ យើងនឹងបែរខ្នងដាក់ពួកគេគឺយើងមិនបែរមុខទៅរកពួកគេឡើយ»។
18. ពួកគេនិយាយគ្នាថា៖ «មក! យើងរៀបចំផែនការប្រឆាំងនឹងយេរេមា! ដ្បិតយើងមិនខ្វះបូជាចារ្យ*សម្រាប់បង្រៀនវិន័យ* យើងមិនខ្វះអ្នកប្រាជ្ញសម្រាប់ផ្ដល់យោបល់ ហើយយើងក៏មិនខ្វះព្យាការី*សម្រាប់ថ្លែងព្រះបន្ទូលដែរ។ មក! យើងនាំគ្នាប្រហារគាត់ដោយពាក្យមួលបង្កាច់ មិនត្រូវយកចិត្តទុកដាក់នឹងសេចក្ដីដែលគាត់និយាយនោះទេ»។
19. ឱព្រះអម្ចាស់អើយ សូមកុំព្រងើយកន្តើយនឹងទូលបង្គំឡើយសូមស្ដាប់ពាក្យអ្នកដែលចោទប្រកាន់ទូលបង្គំ!
20. ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើល្អទេ។រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ចាំដកជីវិតរបស់ទូលបង្គំសូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គដើម្បីទូលអង្វរសម្រាប់ពួកគេសូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
21. ហេតុនេះ សូមព្រះអង្គបណ្ដាលឲ្យកូនចៅរបស់គេជួបនឹងទុរ្ភិក្សសូមឲ្យពួកគេវិនាសដោយមុខដាវសូមឲ្យប្រពន្ធរបស់ពួកគេបាត់បង់កូនចៅនិងក្លាយទៅជាស្ត្រីមេម៉ាយព្រោះប្ដីរបស់គេស្លាប់។សូមឲ្យពួកយុវជនរបស់ពួកគេស្លាប់ដោយមុខដាវ ក្នុងពេលធ្វើសឹកសង្គ្រាម។
22. សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេសូមឲ្យមានឮសម្រែកឈឺចាប់ចេញពីផ្ទះរបស់គេដ្បិតអ្នកទាំងនោះបានជីករណ្ដៅនិងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
23. ឱព្រះអម្ចាស់អើយព្រះអង្គជ្រាបនូវការឃុបឃិតទាំងប៉ុន្មានដែលគេចង់ប្រហារជីវិតទូលបង្គំ។សូមកុំអត់ទោសឲ្យពួកគេសូមកុំលុបអំពើបាបរបស់ពួកគេចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គឡើយ!សូមឲ្យពួកគេជំពប់ដួលនៅមុខព្រះអង្គសូមដាក់ទោសពួកគេតាមព្រះពិរោធរបស់ព្រះអង្គ។