11. ឥឡូវនេះ យេរេមាអើយ ចូរប្រាប់អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមថា ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “យើងកំពុងរៀបចំគម្រោងការដាក់ទោសអ្នករាល់គ្នា គឺយើងនឹងនាំគ្រោះកាចមួយមកលើអ្នករាល់គ្នា។ ដូច្នេះ ម្នាក់ៗត្រូវងាកចេញពីផ្លូវអាក្រក់របស់ខ្លួន ហើយកែប្រែកិរិយាមារយាទឈប់ប្រព្រឹត្តបែបនេះតទៅមុខទៀត!”។
12. ប៉ុន្តែ ពួកគេពោលថា: “មិនបាច់និយាយទៀតទេ! យើងនឹងធ្វើតាមគម្រោងការរបស់យើង ហើយយើងនឹងប្រព្រឹត្តតាមទំនើងចិត្តរបស់យើងតទៅមុខទៀត!”»។
13. ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖«ចូរសាកសួរក្នុងចំណោមប្រជាជាតិនានាមើលតើមាននរណាដែលឮរឿងដូច្នេះទេ?គឺអ៊ីស្រាអែល ដែលប្រៀបដូចជាស្រីព្រហ្មចារីបានប្រព្រឹត្តអំពើដ៏ថោកទាបបំផុត!
14. គ្មាននរណាបោះបង់ចោលទឹកដែលហូរចេញមកពីថ្មដា និងពីទឹកកកនៅស្រុកលីបង់ទេគ្មាននរណាលែងរវីរវល់នឹងទឹកដ៏ត្រជាក់ដែលហូរមកពីឆ្ងាយនោះដែរ។
15. ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើងបានបំភ្លេចយើងគេនាំគ្នាថ្វាយគ្រឿងសក្ការបូជាដល់ព្រះក្លែងក្លាយដែលបណ្ដាលឲ្យពួកគេជំពប់ដួលនៅតាមផ្លូវដែលពួកគេធ្លាប់ដើរហើយធ្វើឲ្យពួកគេងាកចេញពីផ្លូវរបស់ខ្លួនទៅដើរតាមផ្លូវដែលមិនទាន់ត្រួសត្រាយ។
16. ពួកគេបានបំផ្លាញស្រុករបស់ខ្លួនឲ្យក្លាយទៅជាទីស្មសានដែលធ្វើឲ្យមនុស្សម្នាស្រឡាំងកាំង។អស់អ្នកដើរកាត់តាមនោះ នាំគ្នាព្រឺសម្បុរហើយគ្រវីក្បាល។