យេរេមា 15:6-16 Khmer Standard Version (KHSV)

6. ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -អ្នក​បាន​បែរ​ខ្នង​ដាក់​យើងហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នកយើង​បំផ្លាញ​អ្នក​ឲ្យ​វិនាសយើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។

7. យើង​នឹង​រែង​ប្រជា‌ជន​នេះ​នៅ​តាម​ស្រុក​នានាយើង​កំចាត់‌កំចាយ​ពួក​គេយើង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វិនាសដោយ​បាត់​បង់​កូន​ចៅដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពីផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។

8. យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ​ច្រើន​ជាងគ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។យើង​នឹង​នាំ​មហន្ត‌រាយ​មក​លើ​ពួក​គេទាំង​កណ្ដាល​ថ្ងៃ​ត្រង់គឺ​មក​លើ​ម្ដាយ​របស់​ទាហាន​ដែល​នៅ​ក្មេងយើង​ធ្វើ​ឲ្យ​ស្ត្រី​នោះ​តក់‌ស្លុត ញ័រ​រន្ធត់។

9. ស្ត្រី​ដែល​បង្កើត​បាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់បែរ​ជា​បាត់​បង់​កូន​អស់ ហើយ​អស់​សង្ឃឹមពន្លឺ​របស់​នាង​លិច​បាត់​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់នាង​ត្រូវ​បាក់​មុខ និង​អាម៉ាស់​យ៉ាង​ខ្លាំង។រីឯ​អ្នក​ដែល​នៅ​សេស‌សល់យើង​នឹង​ប្រគល់​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារដោយ​មុខ​ដាវ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វីបើ​ខ្ញុំ​វេទនា​បែប​នេះ!អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរតែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​បាន​លោះ​អ្នកដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខនៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្នយើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។

12. គ្មាន​នរណា​អាច​កាច់​បំបាក់ដែក​មក​ពី​ស្រុក​ខាង​ជើង ឬ​លង្ហិន​ឡើយ។

13. យូដា​អើយ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មានដែល​អ្នក​ប្រព្រឹត្ត​ពាស‌ពេញ​លើ​ទឹក​ដី​នេះយើង​នឹង​ឲ្យ​ខ្មាំង​រឹប​អូស​យក​ទ្រព្យ​សម្បត្តិទាំង​ប៉ុន្មាន​របស់​អ្នក។

14. យើង​នឹង​ឲ្យ​ខ្មាំង​កៀរ​អ្នក​ទៅ​ជា​ឈ្លើយនៅ​ក្នុង​ស្រុក​មួយ​ដែល​អ្នក​ពុំ​ស្គាល់ដ្បិត​កំហឹង​របស់​យើង​កំពុង​តែ​ឆេះ‌ឆួល​ឡើងទាស់​នឹង​អ្នក​រាល់​គ្នា»។

15. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​អ្វីៗ​ទាំង​អស់សូម​នឹក​ដល់​ទូលបង្គំ​ផងសូម​យាង​មក​ជួយ​ទូលបង្គំនិង​សង‌សឹក​ពួក​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ!សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​រង​គ្រោះដោយ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។សូម​ជ្រាប​ថា ព្រោះ​តែ​ព្រះ‌អង្គទូលបង្គំ​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ។

16. ពេល​ទូលបង្គំ​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គទូលបង្គំ​ត្រង‌ត្រាប់​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ចិត្ត​ទូលបង្គំពោរ‌ពេញ​ដោយ​អំណរ និង​សុភមង្គល ព្រះ‌ជា‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយទូលបង្គំ​ជា​អ្នក​បម្រើ​ផ្ទាល់​របស់​ព្រះ‌អង្គ។

យេរេមា 15