យេរេមា 15:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទោះ​បី​ម៉ូសេ និង​សាំយូ‌អែល មក​អង្វរ​យើង​ឲ្យ​ត្រា​ប្រណី​ប្រជា‌ជន​នេះ​ក្ដី ក៏​យើង​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ដែរ។ ចូរ​បណ្ដេញ​ប្រជា‌ជន​នេះ​ឲ្យ​បាត់​ពី​មុខ​យើង​ទៅ!

2. ពេល​គេ​សួរ​អ្នក​ថា “តើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ណា?” នោះ​ត្រូវ​ឆ្លើយ​វិញ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ:អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់អ្នក​នោះ​ត្រូវ​តែ​ស្លាប់អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​មុខ​ដាវអ្នក​នោះ​នឹង​ស្លាប់​ដោយ​មុខ​ដាវ!អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ស្លាប់​ដោយ​អត់​ឃ្លានអ្នក​នោះ​នឹង​ស្លាប់​ដោយ​អត់​ឃ្លាន!អ្នក​ណា​ដែល​តម្រូវ​ឲ្យ​ជាប់​ជា​ឈ្លើយអ្នក​នោះ​នឹង​ត្រូវ​គេ​កៀរ​ទៅ​ជា​ឈ្លើយ!»។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រើ​គ្រោះ​កាច​បួន​យ៉ាង សម្រាប់​ដាក់​ទោស​ពួក​គេ គឺ​ដាវ​នឹង​ប្រហារ​ពួក​គេ ឆ្កែ​នឹង​ខាំ​ពួក​គេ​អូស​យក​ទៅ ហើយ​ត្មាត​ព្រម​ទាំង​ចចក​នឹង​ត្របាក់​ស៊ី​ពួក​គេ ឥត​នៅ​សេស‌សល់​អ្វី​ឡើយ។

4. ពេល​ឃើញ​គ្រោះ​កាច​ទាំង​នេះ នគរ​ទាំង​ប៉ុន្មាន​នៅ​ផែនដី​នឹង​ញ័រ​រន្ធត់។ ហេតុ‌ការណ៍​នេះ​កើត​ឡើង ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​ម៉ាណា‌សេ បុត្រ​របស់​ហេសេ‌គា ជា​ស្ដេច​ស្រុក​យូដា បាន​ប្រព្រឹត្ត​នៅ​ក្រុង​យេរូ‌សាឡឹម។

5. យេរូ‌សាឡឹម​អើយ គ្មាន​នរណា​អាណិត​អ្នកគ្មាន​នរណា​ស្រណោះ​អ្នកគ្មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ឈឺ‌ឆ្អាល​នឹង​អ្នក​ទេ

6. ដ្បិត​អ្នក​បាន​បោះ​បង់​ចោល​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -អ្នក​បាន​បែរ​ខ្នង​ដាក់​យើងហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នកយើង​បំផ្លាញ​អ្នក​ឲ្យ​វិនាសយើង​លែង​ស្ដាយ​ស្រណោះ​ទៀត​ហើយ។

7. យើង​នឹង​រែង​ប្រជា‌ជន​នេះ​នៅ​តាម​ស្រុក​នានាយើង​កំចាត់‌កំចាយ​ពួក​គេយើង​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​វិនាសដោយ​បាត់​បង់​កូន​ចៅដ្បិត​ពួក​គេ​ពុំ​ព្រម​ងាក​ចេញ​ពីផ្លូវ​ដ៏​អាក្រក់​របស់​ខ្លួន​ឡើយ។

8. យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ត្រី​មេម៉ាយ​ច្រើន​ជាងគ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ​ទៅ​ទៀត។យើង​នឹង​នាំ​មហន្ត‌រាយ​មក​លើ​ពួក​គេទាំង​កណ្ដាល​ថ្ងៃ​ត្រង់គឺ​មក​លើ​ម្ដាយ​របស់​ទាហាន​ដែល​នៅ​ក្មេងយើង​ធ្វើ​ឲ្យ​ស្ត្រី​នោះ​តក់‌ស្លុត ញ័រ​រន្ធត់។

9. ស្ត្រី​ដែល​បង្កើត​បាន​កូន​ប្រុស​ប្រាំ‌ពីរ​នាក់បែរ​ជា​បាត់​បង់​កូន​អស់ ហើយ​អស់​សង្ឃឹមពន្លឺ​របស់​នាង​លិច​បាត់​ទៅ​ក្នុង​វេលា​ថ្ងៃ​ត្រង់នាង​ត្រូវ​បាក់​មុខ និង​អាម៉ាស់​យ៉ាង​ខ្លាំង។រីឯ​អ្នក​ដែល​នៅ​សេស‌សល់យើង​នឹង​ប្រគល់​ទៅ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារដោយ​មុខ​ដាវ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10. អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វីបើ​ខ្ញុំ​វេទនា​បែប​នេះ!អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរតែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«យើង​បាន​លោះ​អ្នកដើម្បី​ឲ្យ​អ្នក​បាន​សេចក្ដី​សុខនៅ​គ្រា​មាន​ទុក្ខ​វេទនា និង​គ្រា​មាន​អាសន្នយើង​នឹង​ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​មក​អង្វរ​អ្នក។

12. គ្មាន​នរណា​អាច​កាច់​បំបាក់ដែក​មក​ពី​ស្រុក​ខាង​ជើង ឬ​លង្ហិន​ឡើយ។

យេរេមា 15