1. នេះជាសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយេរេមានៅគ្រារាំងស្ងួត។
2. ប្រជាជននៅស្រុកយូដានាំគ្នាកាន់ទុក្ខទីក្រុងរបស់គេធ្លាក់ដុនដាបហើយកាន់តែទ្រុឌទ្រោមទៅៗ។សម្រែកថ្ងូររបស់អ្នកក្រុងយេរូសាឡឹមលាន់ឮឡើង។
3. ពួកអ្នកធំប្រើអ្នកតូចតាចឲ្យទៅរកទឹកពេលអ្នកទាំងនោះទៅដល់ស្រះពុំឃើញមានទឹកសោះ។គេត្រឡប់មកវិញ ក្អមទទេហើយខកចិត្ត អាម៉ាស់និងអស់សង្ឃឹមទៀតផង។
4. អ្នកស្រែចម្ការខកចិត្តជាខ្លាំងហើយអស់សង្ឃឹម ដោយឃើញដីបែកក្រហែងព្រោះគ្មានភ្លៀងធ្លាក់មកលើស្រុកនោះទេ។
5. សូម្បីតែប្រើសនៅតាមព្រៃក៏បោះបង់ចោលកូនរបស់វាដែលទើបនឹងកើតមកនោះដែរព្រោះគ្មានស្មៅសម្រាប់ជាចំណីឡើយ។
6. សត្វលាព្រៃនាំគ្នាឈរនៅតាមកំពូលភ្នំហើយហិតខ្យល់ដូចឆ្កែព្រៃភ្នែកវាស្លក់អស់ ព្រោះគ្មានស្មៅស៊ី។
7. ឱព្រះអម្ចាស់អើយ យើងខ្ញុំមានកំហុសធ្ងន់ណាស់សូមអាណិតមេត្តាដល់យើងខ្ញុំផងដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!យើងខ្ញុំបានក្បត់ព្រះអង្គជាច្រើនដងយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
8. ព្រះអង្គជាទីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែលព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំនៅពេលមានអាសន្ន។ហេតុដូចម្ដេចបានជាព្រះអង្គនៅព្រងើយហាក់ដូចជាជនបរទេស ដែលធ្វើដំណើរមកស្នាក់តែមួយយប់ក្នុងស្រុកនេះទៅវិញ?