21. អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្តពេលពួកគេមកបំផ្លាញអ្នកតើអ្នកថ្លែងដូចម្ដេចទៅ?អ្នកនឹងឈឺចាប់យ៉ាងខ្លាំងដូចស្ត្រីដែលហៀបនឹងសម្រាលកូន។
22. ប្រសិនបើអ្នកនឹកគិតថា “ហេតុអ្វីបានជាព្រឹត្តិការណ៍នេះកើតមានចំពោះខ្ញុំ?”នោះតោងដឹងថាខ្មាំងសត្រូវបកកេរខ្មាសរបស់អ្នកនិងរំលោភលើអ្នកដូច្នេះព្រោះតែអ្នកមានកំហុសដ៏ច្រើនឥតគណនា។
23. តើជនជាតិស្បែកខ្មៅអាចដូរពណ៌សម្បុរហើយខ្លារខិនអាចដូរស្នាមនៅលើស្បែករបស់វាបានឬទេ?រីឯអ្នករាល់គ្នាក៏ដូច្នោះដែរអ្នករាល់គ្នាធ្លាប់តែប្រព្រឹត្តអំពើអាក្រក់ហើយពុំអាចប្រព្រឹត្តល្អឡើយ។
24. យើងនឹងកំចាត់កំចាយអ្នករាល់គ្នាដូចចំបើងត្រូវខ្យល់បក់ពីវាលរហោស្ថានផាត់យកទៅ។
25. យេរូសាឡឹមអើយនេះជាទារុណកម្មដែលយើងបម្រុងទុកសម្រាប់អ្នកដ្បិតអ្នកបានបំភ្លេចយើងហើយបែរទៅផ្ញើជីវិតលើព្រះក្លែងក្លាយ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
26. យើងនឹងលាត់សំពត់របស់អ្នកឡើងរហូតដល់ក្បាលដើម្បីឲ្យគេឃើញកេរខ្មាសរបស់អ្នក។
27. យើងបានឃើញការផិតក្បត់ តំរេកតណ្ហានិងអំពើពេស្យាចារដ៏ថោកទាបរបស់អ្នកនៅតាមកំពូលភ្នំ និងនៅតាមទីវាលយើងបានឃើញព្រះនានាដែលគួរស្អប់ខ្ពើមរបស់អ្នក!យេរូសាឡឹមអើយ អ្នកត្រូវវេទនាជាពុំខានព្រោះអ្នកមិនព្រមជម្រះខ្លួនឲ្យបានបរិសុទ្ធទេតើនៅដូច្នេះដល់កាលណាទៀត?»។