យេរេមា 13:20-26 Khmer Standard Version (KHSV)

20. «យេរូ‌សាឡឹម​អើយ ចូរ​ងើប​មុខ​ឡើងសម្លឹង​មើល​សត្រូវ ដែល​មក​ពី​ទិស​ខាង​ជើងតើ​ហ្វូង​ចៀម​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នកគឺ​ប្រជា‌ជន​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​បាន​ខ្ពស់​មុខទៅ​ណា​បាត់​អស់​ហើយ?

21. អ្នក​ធ្លាប់​ចាត់​ទុក​ខ្មាំង​សត្រូវ​ជា​សម្ពន្ធ‌មិត្តពេល​ពួក​គេ​មក​បំផ្លាញ​អ្នកតើ​អ្នក​ថ្លែង​ដូច​ម្ដេច​ទៅ?អ្នក​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំងដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។

22. ប្រសិន​បើ​អ្នក​នឹក​គិត​ថា “ហេតុ​អ្វី​បាន​ជាព្រឹត្តិ‌ការណ៍​នេះ​កើត​មាន​ចំពោះ​ខ្ញុំ?”នោះ​តោង​ដឹង​ថាខ្មាំង​សត្រូវ​បក​កេរ‌ខ្មាស​របស់​អ្នកនិង​រំលោភ​លើ​អ្នក​ដូច្នេះព្រោះ​តែ​អ្នក​មាន​កំហុស​ដ៏​ច្រើន​ឥត​គណនា។

23. តើ​ជន‌ជាតិ​ស្បែក​ខ្មៅ​អាច​ដូរ​ពណ៌​សម្បុរហើយ​ខ្លា‌រខិន​អាច​ដូរ​ស្នាម​នៅ​លើស្បែក​របស់​វា​បាន​ឬ​ទេ?រីឯ​អ្នក​រាល់​គ្នា​ក៏​ដូច្នោះ​ដែរអ្នក​រាល់​គ្នា​ធ្លាប់​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់ហើយ​ពុំ​អាច​ប្រព្រឹត្ត​ល្អ​ឡើយ។

24. យើង​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នាដូច​ចំបើង​ត្រូវ​ខ្យល់​បក់​ពី​វាល​រហោ‌ស្ថានផាត់​យក​ទៅ។

25. យេរូ‌សាឡឹម​អើយនេះ​ជា​ទារុណ‌កម្ម​ដែល​យើង​បម្រុង​ទុក​សម្រាប់​អ្នកដ្បិត​អ្នក​បាន​បំភ្លេច​យើងហើយ​បែរ​ទៅ​ផ្ញើ​ជីវិត​លើ​ព្រះ​ក្លែង‌ក្លាយ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

26. យើង​នឹង​លាត់​សំពត់​របស់​អ្នក​ឡើងរហូត​ដល់​ក្បាលដើម្បី​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។

យេរេមា 13