យេរេមា 13:2-10 Khmer Standard Version (KHSV)

2. ខ្ញុំ​ក៏​ទៅ​ទិញ​ក្រណាត់​យក​មក​ក្រវាត់​ចង្កេះ តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​សា​ជា​ថ្មី​ថា៖

4. «ចូរ​យក​ក្រណាត់​ដែល​អ្នក​បាន​ទិញ ហើយ​ក្រវាត់​នៅ​នឹង​ចង្កេះ​នោះ​មក រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ទន្លេ​អឺប្រាត លាក់​ក្រណាត់​នោះ​ទុក​ក្នុង​កន្លៀត​ថ្ម​មួយ!»។

5. ខ្ញុំ​ក៏​ចេញ​ដំណើរ​ទៅ ហើយ​លាក់​ក្រណាត់​នៅ​ជិត​ទន្លេ​អឺប្រាត តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

6. យូរ​ថ្ងៃ​កន្លង​មក​ទៀត ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ទន្លេ​អឺប្រាត យក​ក្រណាត់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​លាក់​នោះ មក​វិញ!»។

7. ខ្ញុំ​ក៏​ទៅ​ទន្លេ​អឺប្រាត កាយ​យក​ក្រណាត់​ដែល​ខ្ញុំ​បាន​លាក់​ទុក​មក​វិញ តែ​ក្រណាត់​នោះ​ពុក​អស់ ប្រើ​ការ​លែង​កើត។

8. ព្រះ‌អម្ចាស់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ ដូច​ត​ទៅ៖

9. «យើង​នឹង​ធ្វើ​ឲ្យ​ចិត្ត​អួត‌អាង​របស់​ប្រជា‌ជន​យូដា និង​ចិត្ត​ក្រអឺត‌ក្រទម​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម បាន​ដូច​ក្រណាត់​ពុក​នោះ​ដែរ។

10. ប្រជា‌ជន​នេះ​អាក្រក់​ណាស់ ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ គឺ​គេ​ធ្វើ​តាម​ចិត្ត​ចចេស​រឹង‌រូស​របស់​ខ្លួន ដោយ​រត់​តាម​ព្រះ​ដទៃ ហើយ​នាំ​គ្នា​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ សូម​ឲ្យ​ពួក​គេ​បាន​ដូច​ក្រណាត់​នេះ ដែល​យក​ទៅ​ប្រើ​ការ​លែង​កើត!

យេរេមា 13