យេរេមា 13:11-22 Khmer Standard Version (KHSV)

11. មនុស្ស​ធ្លាប់​យក​ក្រណាត់​មក​ក្រវាត់​ចង្កេះ​របស់​ខ្លួន​យ៉ាង​ណា យើង​ក៏​ជាប់​ចិត្ត​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា​ទាំង​មូល​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង ជា​កិត្តិនាម ជា​គ្រឿង​អលង្ការ និង​ជា​សិរី‌រុងរឿង​របស់​យើង តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង​សោះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. «ចូរ​អ្នក​យក​ពាក្យ​នេះ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ធម្មតា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក”។ ពួក​គេ​នឹង​តប​មក​អ្នក​វិញ​ថា “យើង​ដឹង​ហើយ​ថា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក!”។

13. ពេល​នោះ អ្នក​ត្រូវ​ពោល​ទៅ​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​បង្អក​ស្រា​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​នេះ ព្រម​ទាំង​ស្ដេច​របស់​ពួក​គេ​ដែល​ស្នង​រាជ្យ​ត​ពី​ដាវីឌ ពួក​បូជា‌ចារ្យ ពួក​ព្យាការី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល រហូត​ដល់​ស្រវឹង។

14. យើង​នឹង​បណ្ដាល​ឲ្យ​ពួក​គេ​សម្លាប់​គ្នា ទាំង​ឪពុក ទាំង​កូន គឺ​យើង​មិន​ត្រា​ប្រណី មិន​មេត្តា ឬ​អាណិត​អាសូរ​ពួក​គេ​ទេ គ្មាន​អ្វី​រា‌រាំង​យើង​មិន​ឲ្យ​កម្ទេច​ពួក​គេ​ឡើយ”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

15. ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលចូរ​នាំ​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់កុំ​វាយ‌ឫក​ខ្ពស់​ឲ្យ​សោះ!

16. ចូរ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នាមុន​ពេល​ព្រះ‌អង្គ​នាំ​ភាព​ងងឹត​ចូល​មកហើយ​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំដែល​គ្រប​ដណ្ដប់​ដោយ​ភាព​អន្ធការ។អ្នក​រាល់​គ្នា​ទន្ទឹង​រង់‌ចាំ​ពន្លឺ​ថ្ងៃតែ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជាយប់​ដ៏​សែន​ងងឹតព្រះ‌អង្គ​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជាពពក​ដ៏​ខ្មៅ​ងងឹត។

17. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​ទេនោះ​ខ្ញុំ​នឹង​ទៅ​ពួន​យំ សោក​ស្ដាយព្រោះ​ឃើញ​អ្នក​រាល់​គ្នា​នៅ​តែ​ប្រកាន់​អំនួត។ខ្ញុំ​នឹង​បង្ហូរ​ទឹក​ភ្នែក សោក​សង្រេងព្រោះ​ហ្វូង​ចៀម​របស់​ព្រះ‌អម្ចាស់ត្រូវ​ខ្មាំង​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក។

18. ចូរ​ទូល​ស្ដេច និង​មាតា​របស់​ស្ដេច​ថា:“សូម​គង់​ផ្ទាល់​នឹង​ដី​ទៅ!ដ្បិត​មកុដ​រាជ្យ​របស់​ព្រះ‌ករុណាបាន​ធ្លាក់​ចុះ​ពី​សិរសា​ហើយ”។

19. ទ្វារ​ក្រុង​ទាំង‌ឡាយ​នៅ​តំបន់​ខាង​ត្បូងបិទ​អស់​ហើយ គ្មាន​នរណា​មក​បើក​ទៀត​ទេជន‌ជាតិ​យូដា​ទាំង​មូល​ត្រូវ​ខ្មាំង​នាំ​យក​ទៅ​ជាឈ្លើយ​សឹក​អស់​គ្មាន​សល់។

20. «យេរូ‌សាឡឹម​អើយ ចូរ​ងើប​មុខ​ឡើងសម្លឹង​មើល​សត្រូវ ដែល​មក​ពី​ទិស​ខាង​ជើងតើ​ហ្វូង​ចៀម​ដែល​យើង​បាន​ប្រគល់​ឲ្យ​អ្នកគឺ​ប្រជា‌ជន​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​បាន​ខ្ពស់​មុខទៅ​ណា​បាត់​អស់​ហើយ?

21. អ្នក​ធ្លាប់​ចាត់​ទុក​ខ្មាំង​សត្រូវ​ជា​សម្ពន្ធ‌មិត្តពេល​ពួក​គេ​មក​បំផ្លាញ​អ្នកតើ​អ្នក​ថ្លែង​ដូច​ម្ដេច​ទៅ?អ្នក​នឹង​ឈឺ​ចាប់​យ៉ាង​ខ្លាំងដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន។

22. ប្រសិន​បើ​អ្នក​នឹក​គិត​ថា “ហេតុ​អ្វី​បាន​ជាព្រឹត្តិ‌ការណ៍​នេះ​កើត​មាន​ចំពោះ​ខ្ញុំ?”នោះ​តោង​ដឹង​ថាខ្មាំង​សត្រូវ​បក​កេរ‌ខ្មាស​របស់​អ្នកនិង​រំលោភ​លើ​អ្នក​ដូច្នេះព្រោះ​តែ​អ្នក​មាន​កំហុស​ដ៏​ច្រើន​ឥត​គណនា។

យេរេមា 13