យេរេមា 13:10-13 Khmer Standard Version (KHSV)

10. ប្រជា‌ជន​នេះ​អាក្រក់​ណាស់ ពួក​គេ​មិន​ព្រម​ស្ដាប់​ពាក្យ​យើង​ទេ គឺ​គេ​ធ្វើ​តាម​ចិត្ត​ចចេស​រឹង‌រូស​របស់​ខ្លួន ដោយ​រត់​តាម​ព្រះ​ដទៃ ហើយ​នាំ​គ្នា​គោរព​បម្រើ និង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ។ សូម​ឲ្យ​ពួក​គេ​បាន​ដូច​ក្រណាត់​នេះ ដែល​យក​ទៅ​ប្រើ​ការ​លែង​កើត!

11. មនុស្ស​ធ្លាប់​យក​ក្រណាត់​មក​ក្រវាត់​ចង្កេះ​របស់​ខ្លួន​យ៉ាង​ណា យើង​ក៏​ជាប់​ចិត្ត​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន‌ជាតិ​យូដា​ទាំង​មូល​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង ជា​កិត្តិនាម ជា​គ្រឿង​អលង្ការ និង​ជា​សិរី‌រុងរឿង​របស់​យើង តែ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង​សោះ» -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12. «ចូរ​អ្នក​យក​ពាក្យ​នេះ​ទៅ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: “ធម្មតា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក”។ ពួក​គេ​នឹង​តប​មក​អ្នក​វិញ​ថា “យើង​ដឹង​ហើយ​ថា គេ​តែង​ចាក់​ស្រា​ទំពាំង‌បាយជូរ​ក្នុង​ថង់​ស្បែក!”។

13. ពេល​នោះ អ្នក​ត្រូវ​ពោល​ទៅ​ពួក​គេ​ដូច​ត​ទៅ: “ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​បង្អក​ស្រា​ដល់​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​នេះ ព្រម​ទាំង​ស្ដេច​របស់​ពួក​គេ​ដែល​ស្នង​រាជ្យ​ត​ពី​ដាវីឌ ពួក​បូជា‌ចារ្យ ពួក​ព្យាការី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទាំង​មូល រហូត​ដល់​ស្រវឹង។

យេរេមា 13