17. អ៊ីស្រាអែលអើយ ព្រះអម្ចាស់នៃពិភពទាំងមូលបានដាំអ្នក ដូចដាំដើមអូលីវ។ ប៉ុន្តែ ជនជាតិអ៊ីស្រាអែល និងជនជាតិយូដាចេះតែប្រព្រឹត្តអំពើអាក្រក់ ដោយនាំគ្នាអុជធូបបួងសួងព្រះបាល។ ហេតុនេះ ព្រះអង្គទ្រង់ព្រះពិរោធ ហើយធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកជាមិនខាន។
18. ព្រះអម្ចាស់បានប្រាប់ខ្ញុំ ហើយខ្ញុំក៏ដឹងអំពីឧបាយកល ដែលពួកគេបម្រុងនឹងធ្វើចំពោះខ្ញុំ។
19. ពីមុន ខ្ញុំប្រៀបបាននឹងកូនចៀមដ៏ស្លូត ដែលគេដឹកទៅទីសត្តឃាត។ ខ្ញុំពុំបានដឹងអំពីគម្រោងការ ដែលពួកគេគិតបម្រុងនឹងធ្វើចំពោះខ្ញុំទេ។ ពួកគេនិយាយគ្នាអំពីខ្ញុំថា “យើងនាំគ្នារំលំដើមឈើកំពុងតែមានផ្លែនេះទៅ យើងដកវាចេញពីចំណោមមនុស្សមានជីវិត កុំឲ្យនរណានឹកនាដល់ឈ្មោះវាទៀត!”។
20. បពិត្រព្រះអម្ចាស់នៃពិភពទាំងមូលព្រះអង្គជាចៅក្រមដ៏សុចរិតព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្សយ៉ាងច្បាស់ទូលបង្គំនឹងឃើញព្រះអង្គរកយុត្តិធម៌ដោយដាក់ទោសពួកគេជាមិនខានទូលបង្គំប្រគល់រឿងហេតុរបស់ទូលបង្គំលើព្រះអង្គទាំងស្រុង។