យេរេមា 10:5-16 Khmer Standard Version (KHSV)

5. ព្រះ​ទាំង​នោះ​មិន​ចេះ​និយាយ​ទេគឺ​ប្រៀប​បាន​នឹង​ទីង‌មោង​ចាំ​ចម្ការ​ត្រសក់ព្រះ​ទាំង​នោះ​មិន​ចេះ​ដើរ​ឡើយទៅ​ណា​មក​ណា ត្រូវ​តែ​មាន​អ្នក​លី​សែង។កុំ​ខ្លាច​ព្រះ​ទាំង​នោះ​អីព្រះ​ទាំង​នោះ​មិន​ចេះ​ធ្វើ​បាប​នរណា​ទេហើយ​ក៏​មិន​ចេះ​ប្រព្រឹត្ត​អំពើ​ល្អ​ដែរ»។

6. ឱ​ព្រះ‌អម្ចាស់​អើយ គ្មាន​ព្រះ​ណា​ប្រៀប​ផ្ទឹម​នឹងព្រះ‌អង្គ​បាន​ឡើយ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ឧត្ដមហើយ​ព្រះ‌នាម​ព្រះ‌អង្គ​ក៏​ឧត្ដុង្គ‌ឧត្ដម​ដែរព្រោះ​ព្រះ‌អង្គ​ប្រកប​ដោយ​ឫទ្ធិ‌បារមី។

7. មនុស្ស​ទាំង​អស់​ត្រូវ​តែ​កោត​ខ្លាច​ព្រះ‌អង្គដ្បិត​ព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្ររបស់​ប្រជា‌ជាតិ​នានា។ក្នុង​ចំណោម​ប្រជា‌ជាតិ​នានានិង​នៅ​ក្នុង​នគរ​ទាំង​ប៉ុន្មានគ្មាន​អ្នក​ប្រាជ្ញ​ណា​ផ្ទឹម​នឹង​ព្រះ‌អង្គ​បាន​ឡើយ។

8. ពួក​គេ​សុទ្ធ​តែ​ល្ងី‌ល្ងើ និង​លេលា​ទាំង​អស់​គ្នាដោយ​គោរព​រូប​ព្រះ​ធ្វើ​ពី​ឈើ​ដែល​ឥត​បាន​ការ

9. ពួក​គេ​យក​សន្លឹក​ប្រាក់​ពី​ស្រុក​តើស៊ីសនិង​យក​មាស​ពី​ស្រុក​អ៊ូផាសហើយ​ឲ្យ​ជាង​ទង និង​ជាង​ចម្លាក់យក​មាស​ប្រាក់​នោះ​ស្រោប​ពី​លើ​រូប​បដិមារួច​យក​ក្រណាត់​ពណ៌​ស្វាយ និង​ក្រហម​ទុំមក​ពាក់​ឲ្យ​ផង។រូប​ព្រះ​ទាំង​នោះ​ជា​ស្នា‌ដៃ​របស់​សិល្ប‌ករ។

10. រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​ជា​ព្រះ​នៃ​សេចក្ដី​ពិតព្រះ‌អង្គ​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅជា​ព្រះ‌មហា‌ក្សត្រ​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ច។ពេល​ព្រះ‌អង្គ​សម្តែង​ព្រះ‌ពិរោធនោះ​ផែនដី​ត្រូវ​ញាប់‌ញ័រ។ប្រជា‌ជាតិ​ទាំង‌ឡាយ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹងព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះ‌អង្គ​ទេ។

11. ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ​ទាំង‌ឡាយ ដែល​ពុំ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី មុខ​ជា​ត្រូវ​វិនាស​បាត់​សូន្យ​ពី​ផែនដី និង​ពី​ក្រោម​មេឃ​នេះ​ពុំ‌ខាន។

12. រីឯ​ព្រះ‌អម្ចាស់​វិញ ព្រះ‌អង្គ​បាន​សូន​ផែនដីដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​បង្កើត​ពិភព​លោកដោយ​ព្រះ‌ប្រាជ្ញា‌ញាណ​របស់​ព្រះ‌អង្គព្រះ‌អង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃដោយ​ព្រះ‌តម្រិះ​របស់​ព្រះ‌អង្គ។

13. ពេល​ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរសៀងទឹក​ទាំង‌ឡាយ​មក​មូល​ផ្ដុំ​គ្នា​នៅ​លើ​មេឃពពក​រសាត់​មក​ពី​ជើង​មេឃផ្លេក​បន្ទោរ​បង្អុរ​ភ្លៀង​ចុះ​មកហើយ​ខ្យល់​ក៏​ចេញ​ពី​កន្លែង​របស់​វា​ដែរ។

14. ពេល​ឃើញ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គមនុស្ស​ទាំង​អស់​បែរ​ជា​ងឿង‌ឆ្ងល់ហើយ​ភ័ន្ត‌ភាំង​ស្មារតីជាង​មាស​បែរ​ជា​ខ្មាស​ខ្លួន​ឯងដោយ​ឆ្លាក់​រូប​ព្រះ​ក្លែង‌ក្លាយ​ឥត​បាន​ការទាំង​នោះ ដែល​គ្មាន​វិញ្ញាណ។

15. ព្រះ​ទាំង​នោះ​ឥត​បាន​ការ​អ្វី​សោះជា​វត្ថុ​គួរ​ឲ្យ​មើល‌ងាយដែល​នឹង​ត្រូវ​វិនាស​សូន្យនៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ដាក់​ទោស។

16. រីឯ​ព្រះ​របស់​លោក​យ៉ាកុប​វិញ​មិន​ដូច្នោះ​ទេព្រះ‌អង្គ​បាន​បង្កើត​អ្វីៗ​ទាំង​អស់ព្រះ‌អង្គ​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គព្រះ‌អង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

យេរេមា 10