2. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក នៅឆ្នាំទីដប់បីនៃរជ្ជកាលព្រះបាទយ៉ូសៀស ជាបុត្ររបស់ព្រះបាទអាំម៉ូន និងជាស្ដេចស្រុកយូដា។
3. ព្រះអង្គមានព្រះបន្ទូលមកលោកទៀត នៅរជ្ជកាលព្រះបាទយេហូយ៉ាគីមជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា រហូតដល់ចុងឆ្នាំទីដប់មួយនៃរជ្ជកាលព្រះបាទសេដេគា ជាបុត្ររបស់ព្រះបាទយ៉ូសៀស និងជាស្ដេចស្រុកយូដា ហើយរហូតដល់គ្រាដែលអ្នកក្រុងយេរូសាឡឹមត្រូវគេកៀរយកទៅជាឈ្លើយសឹកនៅខែទីប្រាំ។
4. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
5. «យើងស្គាល់អ្នកតាំងពីមុនពេលដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះយើងក៏បានញែកអ្នកទុកសម្រាប់យើងតាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។យើងតែងតាំងអ្នកឲ្យធ្វើជាព្យាការីសម្រាប់ប្រជាជាតិនានា»។
6. ខ្ញុំទូលព្រះអង្គវិញថា៖ «បពិត្រព្រះជាអម្ចាស់! ទូលបង្គំគ្មានសិទ្ធិនឹងថ្លែងព្រះបន្ទូលទេ ដ្បិតទូលបង្គំនៅក្មេងពេក»។
7. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖«កុំពោលថា“ខ្ញុំនៅក្មេងពេក”នោះឡើយអ្នកត្រូវតែទៅជួបអស់អ្នកដែលយើងចាត់ឲ្យទៅជួបហើយប្រកាសសេចក្ដីទាំងប៉ុន្មានដែលយើងនឹងបង្គាប់អ្នក។
8. កុំភ័យខ្លាចពួកគេឡើយដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!»-នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9. បន្ទាប់មក ព្រះអម្ចាស់លាតព្រះហស្ដមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលមកខ្ញុំថា៖ «យើងដាក់ពាក្យរបស់យើងក្នុងមាត់អ្នកហើយ
10. មើលថ្ងៃនេះ យើងតែងតាំងអ្នកឲ្យមានអំណាចលើប្រជាជាតិ និងលើអាណាចក្រទាំងឡាយ ដើម្បីឲ្យអ្នករំលើង និងរំលំ ដើម្បីឲ្យអ្នកកម្ទេច និងបំផ្លាញ ហើយដើម្បីឲ្យអ្នកសង់ និងដាំឡើងវិញ»។
11. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «យេរេមាអើយ តើអ្នកឃើញអ្វី?»។ ខ្ញុំឆ្លើយវិញថា៖ «ទូលបង្គំឃើញស្វាយចន្ទីមួយមែក»។
12. បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «អ្វីដែលអ្នកឃើញ ត្រឹមត្រូវហើយ ដ្បិតយើងនឹងព្យាយាមធ្វើឲ្យពាក្យរបស់យើងបានសម្រេចជារូបរាង»។
13. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំជាលើកទីពីរថា៖ «តើអ្នកឃើញអ្វី?»។ ខ្ញុំតបវិញថា៖ «ទូលបង្គំឃើញឆ្នាំងទឹកមួយកំពុងតែពុះនៅលើចង្ក្រាន ដែលបែរមុខទៅទិសខាងជើង»។
14. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ទុក្ខវេទនានឹងមកពីទិសខាងជើង ហើយកើតមានដល់ប្រជាជនទាំងអស់នៅក្នុងស្រុក
15. ដ្បិតយើងនឹងហៅប្រជាជនទាំងអស់នៅអាណាចក្រខាងជើង ឲ្យមក -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ពួកគេនឹងនាំគ្នាបោះទ័ពតាមទ្វារក្រុងយេរូសាឡឹម និងនៅមុខកំពែងដែលព័ទ្ធជុំវិញក្រុង ព្រមទាំងបោះទ័ពនៅជុំវិញក្រុងទាំងប៉ុន្មាន ក្នុងស្រុកយូដាផង។
16. យើងនឹងប្រកាសដាក់ទោសប្រជារាស្ត្ររបស់យើង ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មានដែលគេប្រព្រឹត្ត គឺពួកគេបានបោះបង់ចោលយើង ពួកគេបានថ្វាយសក្ការៈបូជាចំពោះព្រះឯទៀតៗ ព្រមទាំងថ្វាយបង្គំរូបព្រះ ជាស្នាដៃរបស់ខ្លួនផ្ទាល់។
17. រីឯអ្នកវិញ ចូរត្រៀមខ្លួន! ចូរក្រោកឡើង ហើយទៅប្រកាសប្រាប់ពួកគេនូវសេចក្ដីទាំងប៉ុន្មាន ដែលយើងនឹងបង្គាប់ឲ្យអ្នកថ្លែង។ កុំតក់ស្លុតនៅចំពោះមុខពួកគេសោះឡើយ បើមិនដូច្នោះទេ យើងនឹងធ្វើឲ្យអ្នករឹតតែតក់ស្លុតថែមទៀត។