22. ត្រូវមេត្តាករុណាដល់បងប្អូនណាដែលមានចិត្តស្ទាក់ស្ទើរ
23. ត្រូវសង្គ្រោះគេ ដោយអូសទាញគេឲ្យរួចផុតពីភ្លើង។ ចំពោះអ្នកឯទៀតៗវិញ ត្រូវមេត្តាករុណាដល់គេដែរ តែត្រូវភ័យខ្លាច គឺសូម្បីតែអាវដែលប៉ះនឹងរូបកាយគេ ក៏សៅហ្មងដែរ កុំប៉ះពាល់ឲ្យសោះ។
24. ព្រះជាម្ចាស់អាចការពារបងប្អូន មិនឲ្យមានកំហុស ព្រមទាំងឲ្យឈរនៅមុខសិរីរុងរឿងរបស់ព្រះអង្គ ឥតសៅហ្មង និងមានអំណរសប្បាយទៀតផង។
25. មានព្រះជាម្ចាស់តែមួយព្រះអង្គទេ ដែលជាព្រះសង្គ្រោះយើង ដោយសារព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង។ សូមលើកតម្កើងសិរីរុងរឿង បារមីឧត្តុង្គឧត្ដម ព្រះចេស្ដា និងអំណាចដែលទ្រង់មានតាំងពីមុនកាលសម័យទាំងអស់ ហើយទ្រង់ក៏មាននៅពេលនេះ និងអស់កល្បតរៀងទៅ។ អាម៉ែន!។