3. នៅថ្ងៃដែលយើងកំណត់ទុកអ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ពួកគេនឹងប្រៀបដូចជាផេះនៅក្រោមបាតជើងរបស់អ្នករាល់គ្នា។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
4. ចូរនឹកដល់ក្រឹត្យវិន័យរបស់ម៉ូសេជាអ្នកបម្រើរបស់យើងព្រមទាំងច្បាប់ និងវិន័យផ្សេងៗដែលយើងបានប្រគល់ឲ្យជនជាតិអ៊ីស្រាអែលទាំងមូលនៅភ្នំហូរែប។
5. ចំណែកឯយើងវិញយើងនឹងចាត់ព្យាការីអេលីយ៉ាឲ្យមកមុនថ្ងៃរបស់ព្រះអម្ចាស់ ជាថ្ងៃដ៏ឧត្ដុង្គឧត្ដមគួរឲ្យស្ញែងខ្លាច។
6. គាត់នឹងបង្វែរចិត្តឪពុកទៅរកកូនហើយបង្វែរចិត្តកូនទៅរកឪពុក។ដូច្នេះ យើងនឹងមិនមកបំផ្លាញស្រុករបស់អ្នករាល់គ្នាឲ្យវិនាសសូន្យឡើយ»៕