11. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«យើងនឹងរារាំងសត្វល្អិតមិនឲ្យបំផ្លាញដំណាំរបស់អ្នករាល់គ្នាហើយចម្ការទំពាំងបាយជូររបស់អ្នករាល់គ្នានឹងផ្ដល់ភោគផលបរិបូណ៌»។
12. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«ប្រជាជាតិទាំងអស់នឹងពោលថាអ្នករាល់គ្នាពិតជាមានសុភមង្គលមែនដ្បិតស្រុករបស់អ្នករាល់គ្នានឹងទៅជាស្រុកមួយដ៏សម្បូណ៌សប្បាយ»។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា៖«អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោកប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា:“តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងព្រះអង្គដូចម្ដេចខ្លះ?”។
14. អ្នករាល់គ្នាពោលថា:“ពួកយើងខំបម្រើព្រះជាម្ចាស់តែគ្មានបានការអ្វីទេពួកយើងខំធ្វើតាមបង្គាប់របស់ព្រះអង្គហើយខំដើរតាមព្រះអម្ចាស់នៃពិភពទាំងមូលទាំងកាន់ទុក្ខដូច្នេះ តើបានចំណេញអ្វី?
15. ពួកយើងសង្កេតឃើញថាឥឡូវនេះ មានតែមនុស្សព្រហើនទេដែលមានសុភមង្គលហើយមនុស្សប្រព្រឹត្តអំពើអាក្រក់បែរជាបានចម្រុងចម្រើនទៅវិញ។ទោះបីពួកគេល្បងលមើលព្រះជាម្ចាស់ក្ដីក៏ពួកគេគេចផុតពីទុក្ខទោសជានិច្ច”»។
16. ពេលនោះ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់ពិភាក្សាគ្នាទៅវិញទៅមក ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ហើយយកព្រះហឫទ័យទុកដាក់នឹងពាក្យសម្ដីរបស់ពួកគេ។គេបានចារឈ្មោះរបស់អស់អ្នកដែលគោរពកោតខ្លាចព្រះនាមព្រះអម្ចាស់ក្នុងក្រាំងមួយទុកជាទីរំឭកនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
17. ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«នៅថ្ងៃដែលយើងបានកំណត់ទុកអ្នកទាំងនោះនឹងទៅជាប្រជារាស្ត្ររបស់យើងពួកគេនឹងទៅជាប្រជារាស្ត្រដែលជាចំណែកមត៌ករបស់យើងផ្ទាល់។យើងនឹងត្រាប្រណីពួកគេដូចឪពុកត្រាប្រណីកូនដែលបម្រើឪពុក។
18. ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថាតើមនុស្សសុចរិត និងមនុស្សអាក្រក់ខុសគ្នាយ៉ាងណាហើយអ្នកគោរពបម្រើព្រះជាម្ចាស់និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា