10. បើនៅតែដូច្នេះ គួរឲ្យនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាបិទទ្វារព្រះវិហារដើម្បីកុំឲ្យអ្នករាល់គ្នាបង្កាត់ភ្លើងជាអសារបង់នៅលើអាសនៈរបស់យើងទៀត!យើងមិនពេញចិត្តនឹងអ្នករាល់គ្នាទេហើយយើងក៏មិនទទួលតង្វាយពីដៃរបស់អ្នករាល់គ្នាដែរ!- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
11. ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិចនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដមក្នុងចំណោមប្រជាជាតិនានា។នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូបដើម្បីលើកតម្កើងនាមរបស់យើងព្រមទាំងនាំយកតង្វាយបរិសុទ្ធមកជាមួយផងដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដមក្នុងចំណោមប្រជាជាតិនានា- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
12. ប៉ុន្តែ អ្នករាល់គ្នាបង្អាប់បង្អោននាមរបស់យើងដោយពោលថា:“តុរបស់ព្រះអម្ចាស់សៅហ្មងហើយមិនបាច់យកអាហារថ្លៃថ្នូរទៅតម្កល់លើតុនោះទេ”។
13. អ្នករាល់គ្នាពោលថា“ពិធីទាំងនេះគួរឲ្យធុញទ្រាន់ណាស់!”ហើយក៏នាំគ្នាមើលងាយយើង- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។អ្នករាល់គ្នាយកសត្វដែលលួចគេសត្វពិការ ឬសត្វមានជំងឺមកឲ្យយើងទុកជាតង្វាយ តើយើងទទួលតង្វាយនេះពីដៃរបស់អ្នករាល់គ្នាកើតឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
14. ជនបោកប្រាស់មុខជាត្រូវវេទនាពុំខាន!ដ្បិតគេទុកសត្វល្អៗក្នុងហ្វូងសត្វរបស់ខ្លួនហើយបែរជាយកសត្វពិការមកធ្វើជាយញ្ញបូជាថ្វាយព្រះអម្ចាស់ទៅវិញ!យើងជាព្រះមហាក្សត្រដ៏ឧត្ដមប្រជាជាតិនានាស្ញែងខ្លាចនាមរបស់យើង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។