69. ពេលនោះ លោកពេត្រុសអង្គុយនៅខាងក្រៅក្នុងទីធ្លា។ មានស្ត្រីបម្រើរបស់មហាបូជាចារ្យ*ម្នាក់ចូលមកជិតគាត់ ពោលថា៖ «អ្នកឯងជាបក្សពួករបស់យេស៊ូ ជាអ្នកស្រុកកាលីឡេដែរ!»។
70. ប៉ុន្តែ គាត់ប្រកែកថា៖ «ខ្ញុំមិនដឹងថា នាងចង់និយាយអំពីរឿងអ្វីឡើយ!»។
71. ពេលលោកពេត្រុសដើរចេញពីទីនោះឆ្ពោះទៅរកខ្លោងទ្វារ មានស្ត្រីបម្រើម្នាក់ទៀតឃើញគាត់ ហើយពោលថា៖ «អ្នកនេះជាបក្សពួករបស់យេស៊ូជាអ្នកភូមិណាសារ៉ែតដែរ!»។
72. លោកពេត្រុសក៏ប្រកែកសាជាថ្មី ទាំងស្បថថា៖ «ខ្ញុំមិនស្គាល់អ្នកនោះទេ!»។
73. បន្តិចក្រោយមក អស់អ្នកដែលនៅទីនោះនាំគ្នាចូលទៅជិតលោកពេត្រុស ហើយពោលថា៖ «អ្នកឯងពិតជាបក្សពួករបស់អ្នកទាំងនោះ ព្រោះសម្ដីអ្នកឯងបញ្ជាក់ច្បាស់ថា អ្នកឯងមកពីស្រុកកាលីឡេមែន!»។
74. លោកពេត្រុសក៏ពោលឡើងថា៖ «បើខ្ញុំកុហក សូមព្រះជាម្ចាស់ដាក់ទោសខ្ញុំចុះ!។ ខ្ញុំសុំស្បថថា ខ្ញុំមិនដែលស្គាល់អ្នកនោះទាល់តែសោះ!»។ រំពេចនោះ ស្រាប់តែមាន់រងាវឡើង
75. លោកពេត្រុសក៏នឹកឃើញព្រះបន្ទូលរបស់ព្រះយេស៊ូដែលថា៖ «មុនមាន់រងាវ អ្នកនឹងបដិសេធបីដងថា មិនស្គាល់ខ្ញុំ»។ លោកពេត្រុសចាកចេញពីទីនោះ ហើយយំសោកយ៉ាងខ្លោចផ្សា។