ម៉ាថាយ 25:44-46 Khmer Standard Version (KHSV)

44. ពួក​នោះ​នាំ​គ្នា​ទូល​ព្រះ‌អង្គ​ថា “បពិត្រ​ព្រះ‌អម្ចាស់! តើ​យើង​ខ្ញុំ​មាន​ដែល​បាន​ឃើញ​ព្រះ‌អង្គ​ឃ្លាន ឃើញ​ព្រះ‌អង្គ​ស្រេក ឃើញ​ព្រះ‌អង្គ​ជា​ជន​បរទេស ឃើញ​ព្រះ‌អង្គ​គ្មាន​សម្លៀក‌បំពាក់ ឃើញ​ព្រះ‌អង្គ​ប្រឈួន ឬ​ជាប់​ឃុំ‌ឃាំង ហើយ​យើង​ខ្ញុំ​មិន​ដែល​ជួយ​ព្រះ‌អង្គ​សោះ​ពី​អង្កាល់?”។

45. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “យើង​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា គ្រប់​ពេល​អ្នក​រាល់​គ្នា​មិន​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ ចំពោះ​អ្នក​តូច‌តាច​ជាង​គេ​បំផុត​ម្នាក់ ដែល​ជា​បង‌ប្អូន​របស់​យើង​នេះ អ្នក​រាល់​គ្នា​ក៏​ដូច​ជា​មិន​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ”។

46. អ្នក​ទាំង​នេះ​នឹង​ត្រូវ​ទទួល​ទោស​អស់‌កល្ប​ជា‌និច្ច រីឯ​អ្នក​សុចរិត​វិញ នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច»។

ម៉ាថាយ 25