1. ពេលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់មហាជន និងពួកសិស្ស*ថា៖
2. «ពួកអាចារ្យ* និងពួកផារីស៊ី* មានភារកិច្ចបង្រៀនគម្ពីរវិន័យរបស់លោកម៉ូសេ*។
3. អ្វីៗដែលគេបង្រៀនអ្នករាល់គ្នា ចូរស្ដាប់ ហើយយកទៅប្រតិបត្តិតាមទៅ តែកុំយកតម្រាប់តាមអំពើដែលគេប្រព្រឹត្តឡើយ ដ្បិតគេមិនប្រតិបត្តិតាមសេចក្ដីដែលគេបង្រៀននោះទេ។