ម៉ាថាយ 22:1-10 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ទៅ​ពួក​គេ​ម្ដង​ទៀត​ថា៖

2. «ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ*​ប្រៀប​បាន​នឹង​ស្ដេច​មួយ​អង្គ ដែល​រៀប​វិវាហ‌មង្គល​ការ​ព្រះ‌រាជ​បុត្រ។

3. ព្រះ‌រាជា​ចាត់​រាជ​បម្រើ​ឲ្យ​ទៅ​អញ្ជើញ​ភ្ញៀវ​មក​ជប់‌លៀង ក្នុង​ឱកាស​មង្គល​ការ​នោះ តែ​គ្មាន​នរណា​មក​សោះ។

4. ព្រះ‌អង្គ​ចាត់​រាជ​បម្រើ​ផ្សេង​ទៀត ឲ្យ​ទៅ​ជម្រាប​ភ្ញៀវ​ថា: “យើង​បាន​រៀបចំ​ភោជនា‌ហារ​សម្រាប់​ជប់‌លៀង គឺ​បាន​សម្លាប់​គោ និង​សម្លាប់​សត្វ​ដែល​បាន​បំប៉ន​នោះ​រួច​រាល់​អស់​ហើយ សូម​អញ្ជើញ​មក​ពិសា​ការ!”។

5. ប៉ុន្តែ ភ្ញៀវ​មិន​រវី‌រវល់​អើពើ​ឡើយ អ្នក​ខ្លះ​ទៅ​ចម្ការ អ្នក​ខ្លះ​ទៅ​ធ្វើ​ជំនួញ

6. អ្នក​ខ្លះ​ទៀត​ចាប់​ពួក​រាជ​បម្រើ​វាយ​ធ្វើ​បាប ព្រម​ទាំង​សម្លាប់​ចោល​ថែម​ទៀត។

7. ព្រះ‌រាជា​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង ក៏​ចាត់​ទាហាន​ឲ្យ​ទៅ​ប្រហារ​ជីវិត​ឃាតក​ទាំង​នោះ ហើយ​ដុត​កម្ទេច​ស្រុក​ភូមិ​របស់​គេ​ផង។

8. បន្ទាប់​មក ទ្រង់​មាន​រាជ‌ឱង្ការ​ទៅ​ពួក​រាជ​បម្រើ​ថា: “យើង​បាន​រៀបចំ​ពិធី​មង្គល‌ការ​រួច​ស្រេច​ហើយ ប៉ុន្តែ ភ្ញៀវ​ទាំង​នោះ​មិន​សម​នឹង​មក​ចូល​រួម​ទេ។

9. ហេតុ​នេះ ចូរ​នាំ​គ្នា​ចេញ​ទៅ​តាម​ផ្លូវ​កែង ហើយ​អញ្ជើញ​មនុស្ស​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​ជួប ឲ្យ​មក​ជប់‌លៀង”។

10. ពួក​រាជ​បម្រើ​ក៏​ចេញ​ទៅ​តាម​ផ្លូវ ប្រមូល​មនុស្ស‌ម្នា ដែល​គេ​បាន​ជួប​ទាំង​ប៉ុន្មាន​មក ទាំង​អាក្រក់ ទាំង​ល្អ។ ពេល​នោះ មាន​ភ្ញៀវ​ពេញ​រោង​ការ។

ម៉ាថាយ 22