4. ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។
5. ស្ដេចហេរ៉ូដចង់សម្លាប់លោកយ៉ូហាន តែទ្រង់ខ្លាចបណ្ដាជន ព្រោះពួកគេចាត់ទុកលោកជាព្យាការី*មួយរូប។
6. នៅថ្ងៃបុណ្យខួបចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ បុត្រីរបស់ព្រះនាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្តយ៉ាងខ្លាំង
7. រហូតដល់ស្បថស្បែសន្យានឹងនាងថា បើនាងចង់បានអ្វី ស្ដេចប្រទានឲ្យទាំងអស់។
8. នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមទ្រង់ប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់!»។
9. ព្រះរាជាព្រួយព្រះហឫទ័យក្រៃលែង ព្រោះទ្រង់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ទ្រង់ក៏បញ្ជាឲ្យគេធ្វើតាមពាក្យសុំរបស់នាង
10. គឺចាត់ទាហានឲ្យទៅកាត់កលោកយ៉ូហាន
11. យកក្បាលដាក់លើថាសមួយប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។
12. ពួកសិស្សរបស់លោកយ៉ូហានមកយកសពលោកទៅបញ្ចុះ ហើយនាំគ្នាយកដំណឹងទៅទូលព្រះយេស៊ូ។
13. កាលព្រះយេស៊ូបានជ្រាបដំណឹងនេះ ទ្រង់ក៏យាងចុះទូក ចាកចេញជាមួយពួកសិស្ស* ឆ្ពោះទៅកាន់កន្លែងមួយស្ងាត់ដាច់ឡែកពីបណ្ដាជន។ ប៉ុន្តែ មហាជនបានដឹង ហើយនាំគ្នាចេញពីក្រុងនានាដើរទៅតាមព្រះអង្គ។