1. នេះជាបញ្ជីរាយនាមព្រះអយ្យកោរបស់ព្រះយេស៊ូគ្រិស្ដ* ជាព្រះរាជវង្សរបស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្សរបស់លោកអប្រាហាំ*។
2. លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបងប្អូនរបស់គាត់
3. លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេរ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម