ម៉ាកុស 9:1-3 Khmer Standard Version (KHSV)

1. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ប្រាកដ​មែន ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា មនុស្ស​ខ្លះ​ដែល​នៅ​ទី​នេះ​នឹង​មិន​ស្លាប់​ទេ មុន​បាន​ឃើញ​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់​មក​ដល់ ប្រកប​ដោយ​ឫទ្ធា‌នុភាព»។

2. ប្រាំ​មួយ​ថ្ងៃ​ក្រោយ​មក ព្រះ‌យេស៊ូ​នាំ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន ឡើង​ទៅ​លើ​ភ្នំ គឺ​ព្រះ‌អង្គ​នាំ​តែ​លោក​ទាំង​បី​ទៅ​ដាច់​ឡែក​ពី​គេ។ ពេល​នោះ ព្រះ‌អង្គ​ប្រែ​ជា​មាន​ទ្រង់‌ទ្រាយ​ប្លែក​ពី​មុន​នៅ​មុខ​សិស្ស*​ទាំង​បី​នាក់

3. គឺ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ត្រឡប់​ជា​មាន​ពណ៌​ស​ភ្លឺ​ត្រចះ‌ត្រចង់ ដែល​គ្មាន​មនុស្ស​ណា​នៅ​លើ​ផែន‌ដី​អាច​ធ្វើ​ឲ្យ​ស​យ៉ាង​នេះ​បាន​ឡើយ។

ម៉ាកុស 9