ម៉ាកុស 5:40-43 Khmer Standard Version (KHSV)

40. គេ​នាំ​គ្នា​ចំ‌អក​ដាក់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​ទ្រង់​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សិស្ស​ទាំង​បី​រូប ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។

41. ព្រះ‌អង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «តាលី‌ថា‌គូមី!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។

42. ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ

43. ប៉ុន្តែ ព្រះ‌យេស៊ូ​ហាម‌ប្រាម​គេ មិន​ឲ្យ​ប្រាប់​នរណា​ដឹង​រឿង​នេះ​ឡើយ។ បន្ទាប់​មក ព្រះ‌អង្គ​ប្រាប់​គេ​ឲ្យ​យក​ចំណី​អាហារ​មក​ឲ្យ​ក្មេង​ស្រី​នោះ​បរិ‌ភោគ។

ម៉ាកុស 5