ម៉ាកុស 5:37-42 Khmer Standard Version (KHSV)

37. ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ទៅ​តាម​ព្រះ‌អង្គ​ឡើយ លើក‌លែង​តែ​លោក​ពេត្រុស លោក​យ៉ាកុប និង​លោក​យ៉ូហាន​ជា​ប្អូន​របស់​គាត់។

38. កាល​ទៅ​ដល់​ផ្ទះ​លោក​យ៉ៃរូស ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​សាលា​ប្រជុំ ព្រះ‌យេស៊ូ​ទត​ឃើញ​មនុស្ស‌ម្នា​ជ្រួល‌ច្របល់ ព្រម​ទាំង​ទ្រហោ​យំ​ជា​ខ្លាំង​ផង។

39. ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​ជ្រួល‌ច្របល់ ហើយ​ទ្រហោ​យំ​ដូច្នេះ? ក្មេង​នេះ​មិន​ស្លាប់​ទេ នាង​គ្រាន់​តែ​ដេក​លក់​ទេ​តើ!»។

40. គេ​នាំ​គ្នា​ចំ‌អក​ដាក់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ដេញ​គេ​ឲ្យ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា រួច​ទ្រង់​នាំ​តែ​ឪពុក​ម្ដាយ​ក្មេង និង​សិស្ស​ទាំង​បី​រូប ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ក្មេង​ស្រី​នោះ​ដេក។

41. ព្រះ‌អង្គ​ចាប់​ដៃ​ក្មេង​ស្រី​នោះ ទាំង​មាន​ព្រះ‌បន្ទូល​ថា៖ «តាលី‌ថា‌គូមី!» (ប្រែ​ថា “នាង​តូច​អើយ ខ្ញុំ​ប្រាប់​នាង​ថា ចូរ​ក្រោក​ឡើង!”)។

42. ក្មេង​ស្រី​ក៏​ក្រោក​ឡើង​ដើរ​មួយ​រំពេច ដ្បិត​នាង​មាន​អាយុ​ដប់‌ពីរ​ឆ្នាំ​ហើយ។ គេ​ងឿង‌ឆ្ងល់​ពន់​ប្រមាណ

ម៉ាកុស 5