ម៉ាកុស 5:1-4 Khmer Standard Version (KHSV)

1. ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​បាន​ទៅ​ដល់​ត្រើយ​ម្ខាង ក្នុង​តំបន់​គេរ៉ា‌ស៊ីន។

2. កាល​ព្រះ‌អង្គ​យាង​ឡើង​ពី​ទូក​ភ្លាម បុរស​ម្នាក់​មាន​វិញ្ញាណ​អាក្រក់​ក្នុង​ខ្លួន ចេញ​ពី​ទី​បញ្ចុះ​សព ដើរ​តម្រង់​មក​រក​ព្រះ‌អង្គ។

3. បុរស​នេះ​ស្នាក់​នៅ​តែ​តាម​ទី​បញ្ចុះ‌សព គ្មាន​នរណា​អាច​ចង​គាត់​បាន​ឡើយ សូម្បី​តែ​យក​ច្រវាក់​មក​ចង​ក៏​មិន​ជាប់​ដែរ។

4. គេ​ដាក់​ខ្នោះ​ជើង និង​យក​ច្រវាក់​ចង​គាត់​ច្រើន​ដង ប៉ុន្តែ គាត់​នៅ​តែ​កាច់​បំបាក់​ច្រវាក់ និង​ខ្នោះ​ទាំង​នោះ​ជា‌និច្ច គ្មាន​នរណា​អាច​បង្ក្រាប​គាត់​ឡើយ។

ម៉ាកុស 5