ម៉ាកុស 3:23-29 Khmer Standard Version (KHSV)

23. ព្រះ‌យេស៊ូ​ត្រាស់​ហៅ​គេ​មក រួច​មាន​ព្រះ‌បន្ទូល​ជា​ប្រស្នា​ថា៖ «តើ​មារ*​សាតាំង​អាច​ដេញ​មារ​សាតាំង​ដូច​ម្ដេច​កើត?

24. ប្រសិន​បើ​ពល‌រដ្ឋ​ក្នុង​នគរ​ណា​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា​ឯង នគរ​នោះ​ពុំ​អាច​ស្ថិត‌ស្ថេរ​គង់‌វង្ស​ត​ទៅ​មុខ​ឡើយ។

25. ប្រសិន​បើ​មាន​ក្រុម​គ្រួសារ​មួយ​បែក​បាក់​ទាស់‌ទែង​គ្នា ក្រុម​គ្រួសារ​នោះ​ក៏​ពុំ​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ដែរ។

26. ដូច្នេះ ប្រសិន​បើ​មារ​សាតាំង​ក្រោក​ឡើង​ប្រឆាំង​នឹង​ខ្លួន​ឯង បែក​បាក់​ទាស់‌ទែង​នឹង​ខ្លួន​ឯង វា​មិន​អាច​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​ឡើយ គឺ​វា​មុខ​ជា​ត្រូវ​វិនាស​មិន​ខាន។

27. គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ផ្ទះ​មនុស្ស​ខ្លាំង​ពូកែ ហើយ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​គាត់​បាន​ឡើយ គឺ​ត្រូវ​តែ​ចង​មនុស្ស​ខ្លាំង​ពូកែ​នោះ​ជា​មុន​សិន ទើប​អាច​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​គាត់​បាន។

28. ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បើ​មនុស្ស​លោក​ធ្វើ​អំពើ​បាប និង​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​នឹង​លើក‌លែង​ទោស​ទាំង​អស់។

29. រីឯ​អ្នក​ដែល​ពោល​ពាក្យ​ប្រមាថ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​សោះ​ឡើយ ដ្បិត​អ្នក​នោះ​មាន​ទោស​អស់‌កល្ប​ជា‌និច្ច»។

ម៉ាកុស 3