ម៉ាកុស 3:13-19 Khmer Standard Version (KHSV)

13. បន្ទាប់​មក ព្រះ‌យេស៊ូ​យាង​ឡើង​ទៅ​លើ​ភ្នំ។ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អស់​អ្នក​ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ជ្រើស‌រើស ហើយ​អ្នក​ទាំង​នោះ​ក៏​ចូល​មក​គាល់​ព្រះ‌អង្គ។

14. ព្រះ‌អង្គ​តែង‌តាំង​សាវ័ក​ដប់‌ពីរ​រូប​ឲ្យ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ និង​ដើម្បី​ចាត់​គេ​ឲ្យ​ទៅ​ប្រកាស​ដំណឹង‌ល្អ

15. ទាំង​ឲ្យ​គេ​មាន​អំណាច​ដេញ​អារក្ស​ថែម​ទៀត​ផង។

16. ព្រះ‌អង្គ​បាន​តែង‌តាំង​អ្នក​ដប់‌ពីរ​រូប​នេះ គឺ​ស៊ីម៉ូន​ដែល​ទ្រង់​ដាក់​ឈ្មោះ​ថា ពេត្រុស

17. យ៉ាកុប​ជា​កូន​របស់​លោក​សេបេ‌ដេ និង​យ៉ូហាន​ជា​ប្អូន​របស់​គាត់ ដែល​ព្រះ‌យេស៊ូ​ដាក់​ឈ្មោះ​ថា “បោន‌អ៊ើកេ” ប្រែ​ថា “អ្នក​ដែល​មាន​ចិត្ត​ខ្លាំង​ដូច​ផ្គរ‌លាន់”

18. អនទ្រេ ភីលីព បារថូ‌ឡូមេ ម៉ាថាយ ថូម៉ាស យ៉ាកុប​ជា​កូន​អាល់‌ផាយ ថាដេ ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម

19. និង​យូដាស‌អ៊ីស្កា‌រីយ៉ុត​ជា​អ្នក​ក្បត់​ព្រះ‌អង្គ។

ម៉ាកុស 3