1. លុះព្រលឹមឡើង ពួកនាយកបូជាចារ្យ*ប្រជុំគ្នាជាមួយពួកព្រឹទ្ធាចារ្យ* ពួកអាចារ្យ* និងក្រុមប្រឹក្សាជាន់ខ្ពស់*ទាំងមូល។ គេបានចងព្រះយេស៊ូ ហើយបញ្ជូនព្រះអង្គទៅលោកពីឡាត។
2. លោកពីឡាតសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចយូដាមែនឬ?»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «លោកទេតើ ដែលមានប្រសាសន៍ដូច្នេះ!»។
3. ពួកនាយកបូជាចារ្យបានយករឿងជាច្រើន មកចោទប្រកាន់ព្រះយេស៊ូ។
4. លោកពីឡាតសួរព្រះអង្គម្ដងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកមិនឆ្លើយអ្វីសោះដូច្នេះ? អ្នកមិនឮពាក្យទាំងប៉ុន្មានដែលគេចោទប្រកាន់អ្នកទេឬ?»។