6. កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើនដូចជាទឹកសន្សើមមកពីព្រះអម្ចាស់និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅដោយឥតត្រូវការមនុស្សជួយឡើយ។
7. កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើនដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃនិងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ីដោយឥតមាននរណាម្នាក់អាចរំដោះឲ្យរួចបានឡើយ។
8. ចូរវាយប្រហារបច្ចាមិត្តរបស់អ្នកចូរកម្ទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
9. នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នកយើងនឹងកម្ទេចរទេះចំបាំងរបស់អ្នក- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10. «យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នកយើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំទាំងប៉ុន្មានរបស់អ្នក។
11. យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នកហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។
12. យើងនឹងដកព្រះក្លែងក្លាយនិងរូបបដិមាចេញពីចំណោមអ្នកហើយអ្នកនឹងលែងថ្វាយបង្គំរូបដែលជាស្នាដៃរបស់អ្នកទៀតហើយ។
13. យើងនឹងរំលំបង្គោលព្រះអាសេរ៉ាចេញពីអ្នកយើងនឹងកម្ទេចក្រុងរបស់អ្នក។
14. យើងនឹងដាក់ទោសប្រជាជាតិនានាតាមកំហឹងដ៏ខ្លាំងក្លារបស់យើងព្រោះពួកគេពុំបានស្ដាប់យើងទេ»។