4. ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត!ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមកវាយលុកស្រុកយើងហើយវាយចូលដល់កំពែងក្រុងរបស់យើងពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ឲ្យទៅតយុទ្ធនឹងពួកគេ។
5. មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើងដើម្បីឈ្លានពានទឹកដីរបស់យើងស្ដេចនោះនឹងដោះលែងយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ។
6. កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើនដូចជាទឹកសន្សើមមកពីព្រះអម្ចាស់និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅដោយឥតត្រូវការមនុស្សជួយឡើយ។
7. កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើនដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃនិងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ីដោយឥតមាននរណាម្នាក់អាចរំដោះឲ្យរួចបានឡើយ។