មីកា 4:3-6 Khmer Standard Version (KHSV)

3. ព្រះ‌អង្គ​នឹង​ធ្វើ​ជា​ចៅ‌ក្រម​រវាងជាតិ​សាសន៍​ដ៏​ច្រើនព្រះ‌អង្គ​នឹង​សម្រុះ‌សម្រួល​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែដែល​នៅ​ឆ្ងាយៗ ឲ្យ​ឈប់​ទាស់‌ទែង​គ្នា។ពេល​នោះ ពួក​គេ​នឹង​យក​ដាវ​របស់​ខ្លួនមក​ដំ​ធ្វើ​ជា​ផាល​នង្គ័លហើយ​យក​លំពែង​ដំ​ធ្វើ​ជា​កណ្ដៀវ​វិញ។ប្រជា‌ជាតិ​មួយ​ឈប់​ច្បាំង​នឹងប្រជា‌ជាតិ​មួយ​ទៀតហើយ​គេ​ក៏​លែង​ហ្វឹក‌ហាត់​ធ្វើ​សង្គ្រាម​ដែរ។

4. មនុស្ស‌ម្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្តក្រោម​ម្លប់​ដើម​ទំពាំង‌បាយជូរនិង​ដើម​ឧទុម្ពរ​របស់​គេ​រៀងៗ​ខ្លួន។គ្មាន​នរណា​មក​រំខាន​ពួក​គេ​ឡើយដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច្នេះ។

5. ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នាំ​គ្នា​ដើរ​តាមព្រះ​របស់​គេ​រៀងៗ​ខ្លួនរីឯ​ពួក​យើង​វិញ យើង​នាំ​គ្នា​ដើរ​តាម​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​យើង​ជា‌និច្ច រហូត​ត​រៀង​ទៅ។

6. «នៅ​ថ្ងៃ​នោះ យើង​នឹង​យក​អាសា​អ្នក​របួសដែល​ដើរ​ពុំ​រួចយើង​នឹង​ប្រមូល​ផ្ដុំ​អ្នក​ខ្ចាត់‌ខ្ចាយ​ក្នុង​គ្រា​ដែលយើង​បាន​ធ្វើ​ទោស»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

មីកា 4