2. ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះទាំងពោលថា «ចូរនាំគ្នាមក!យើងឡើងលើភ្នំរបស់ព្រះអម្ចាស់យើងឡើងទៅព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គហើយយើងនឹងដើរតាមមាគ៌ានេះ»ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូនហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
3. ព្រះអង្គនឹងធ្វើជាចៅក្រមរវាងជាតិសាសន៍ដ៏ច្រើនព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិដ៏ខ្លាំងពូកែដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួនមកដំធ្វើជាផាលនង្គ័លហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។ប្រជាជាតិមួយឈប់ច្បាំងនឹងប្រជាជាតិមួយទៀតហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។
4. មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់ដើមទំពាំងបាយជូរនិងដើមឧទុម្ពររបស់គេរៀងៗខ្លួន។គ្មាននរណាមករំខានពួកគេឡើយដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។