7. តើកូនចៅលោកយ៉ាកុបត្រូវបណ្ដាសាឬ?តើអ្នកស្មានថា ព្រះអម្ចាស់គ្មានខន្តីឬ?ព្រះអង្គមិនប្រព្រឹត្តរបៀបនេះទេ!”។ខ្ញុំនិយាយតែពាក្យល្អចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។
8. «កន្លងទៅនេះ អ្នករាល់គ្នាតាំងខ្លួនជាសត្រូវនឹងប្រជារាស្ត្ររបស់យើងអ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែលត្រឡប់មកពីសមរភូមិយ៉ាងសុខស្រួល។
9. អ្នករាល់គ្នាដេញស្ត្រីៗរបស់ប្រជារាស្ត្រយើងចេញពីផ្ទះដែលនាងស្រឡាញ់។រីឯកិត្តិយសដែលយើងបានប្រគល់ឲ្យកូនៗរបស់នាង ក៏អ្នករាល់គ្នាដកចេញពីពួកគេរហូតតទៅដែរ។
10. ចូរក្រោកឡើង នាំគ្នាដើរចេញទៅ!ដ្បិតស្រុកនេះមិនមែនជាកន្លែងសម្រាកទៀតទេ!អំពើសៅហ្មងរបស់អ្នករាល់គ្នាបានបង្កឲ្យកើតមហន្តរាយយ៉ាងខ្លោចផ្សា។