3. ហេតុនេះ ព្រះអម្ចាស់មានព្រះបន្ទូលថា៖«យើងកំពុងតែរៀបផែនការដាក់ទោសមនុស្សប្រភេទនេះ។ខ្មាំងនឹងជាន់កអ្នករាល់គ្នាអ្នករាល់គ្នានឹងដើរអោនមុខដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។
4. នៅថ្ងៃនោះ មនុស្សម្នានឹងយករឿងរបស់អ្នកទៅសើចលេងហើយចងក្រងបទសម្រាប់ស្មូត្ររៀបរាប់ថា:“ពួកយើងបាត់បង់អ្វីៗទាំងអស់!ខ្មាំងលេបទឹកដីដែលជាមត៌ករបស់ពួកយើង!បច្ចាមិត្តដេញពួកយើងចេញពីស្រុករួចយកទឹកដីចែកគ្នា!”»។
5. ហេតុនេះ ពេលប្រជាជនរបស់ព្រះអម្ចាស់បែងចែកដីគ្នាគ្មាននរណាម្នាក់វាស់ដីចែកឲ្យអ្នកឡើយ។
6. មានអ្នកខ្លះពោលថា:“កុំចេះតែនិយាយព្រោកប្រាជ្ញបែបនេះ!កុំពោលថា ពួកយើងគេចមិនផុតពីភាពអាម៉ាស់នោះឡើយ!
7. តើកូនចៅលោកយ៉ាកុបត្រូវបណ្ដាសាឬ?តើអ្នកស្មានថា ព្រះអម្ចាស់គ្មានខន្តីឬ?ព្រះអង្គមិនប្រព្រឹត្តរបៀបនេះទេ!”។ខ្ញុំនិយាយតែពាក្យល្អចំពោះអ្នកដែលប្រព្រឹត្តអំពើទៀងត្រង់។