2. ជាតិសាសន៍ទាំងអស់អើយ ចូរនាំគ្នាស្ដាប់!ផែនដី និងអ្វីៗដែលរស់នៅលើផែនដីអើយចូរយកចិត្តទុកដាក់ស្ដាប់! ព្រះជាអម្ចាស់ចោទប្រកាន់អ្នករាល់គ្នាពីទីសក្ការៈដ៏វិសុទ្ធរបស់ព្រះអង្គ។
3. ព្រះអម្ចាស់យាងចេញពីព្រះដំណាក់ចុះមកព្រះអង្គយាងនៅតាមទីខ្ពស់នៃផែនដី។
4. ភ្នំទាំងឡាយស្រុតចុះនៅក្រោមព្រះបាទាហើយជ្រលងភ្នំទាំងឡាយក៏ត្រូវរលាយដូចក្រមួនរលាយនៅមុខភ្លើងឬដូចទឹកហូរចុះតាមជម្រាលភ្នំដែរ។
5. ហេតុការណ៍ទាំងនេះកើតមានព្រោះតែអំពើទុច្ចរិតរបស់ពូជពង្សលោកយ៉ាកុបនិងអំពើបាបរបស់ពូជពង្សអ៊ីស្រាអែល។តើនរណានាំឲ្យកូនចៅរបស់លោកយ៉ាកុបប្រព្រឹត្តអំពើទុច្ចរិត?គឺក្រុងសាម៉ារី!តើនរណានាំឲ្យយូដាគោរពព្រះក្លែងក្លាយនៅតាមទីខ្ពស់?គឺក្រុងយេរូសាឡឹម!
6. យើងនឹងធ្វើឲ្យសាម៉ារីក្លាយទៅជាគំនរឥដ្ឋជាចម្ការមួយដែលគេដាំទំពាំងបាយជូរយើងនឹងរុញគំនរឥដ្ឋរបស់ក្រុងនេះទម្លាក់ទៅក្នុងជ្រោះហើយបំផ្លាញទីក្រុងឲ្យនៅសល់តែគ្រឹះ។
7. រូបបដិមាទាំងប៉ុន្មាននឹងត្រូវបាក់បែកគ្រឿងសក្ការៈបូជាទាំងប៉ុន្មានដែលគេយកមកសែនរូបទាំងនោះ នឹងត្រូវដុតក្នុងភ្លើង។យើងនឹងកម្ទេចព្រះក្លែងក្លាយទាំងអស់រូបព្រះទាំងនោះជាផលនៃអំពើពេស្យាចារដូច្នេះ គេនឹងយករូបទាំងនោះទៅបង់ថ្លៃស្រីពេស្យា។
8. ហេតុនេះហើយបានជាខ្ញុំយំសោកសង្រេងខ្ញុំដើរជើងទទេ និងខ្លួនទទេខ្ញុំស្រែកលូដូចឆ្កែចចក ហើយថ្ងូរដូចព្រាប
9. ដ្បិតដំបៅរបស់សាម៉ារីមិនអាចមើលជាបានទេដំបៅនេះស៊ីរហូតដល់ស្រុកយូដានិងដល់ទ្វារក្រុងយេរូសាឡឹមជាទីលំនៅនៃប្រជាជនរបស់ខ្ញុំ។
10. កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយហើយក៏កុំបង្ហូរទឹកភ្នែកដែរ។កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រាឲ្យសោះ។