6. សូមព្រះអង្គប្រទានឲ្យការរួមរស់ក្នុងជំនឿ ជំរុញចិត្តលោកប្អូនឲ្យស្គាល់ច្បាស់ នូវការល្អគ្រប់យ៉ាង ដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ដ*។
7. ខ្ញុំមានអំណរ និងមានកម្លាំងចិត្តយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្តស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏វិសុទ្ធ*មានចិត្តស្ងប់។
8. ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមព្រះគ្រិស្ដ ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី
9. ក៏ខ្ញុំចូលចិត្តយកសេចក្ដីស្រឡាញ់មកអង្វរលោកប្អូនវិញដែរ។ ខ្ញុំ ប៉ូល ដែលកាន់តែចាស់ហើយ ឥឡូវនេះ ក៏ជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ដយេស៊ូថែមទៀត
10. ខ្ញុំសូមអង្វរលោកប្អូនឲ្យកូនរបស់ខ្ញុំ គឺអូនេស៊ីម ដែលខ្ញុំបានបង្កើតនៅពេលជាប់ឃុំឃាំង។
11. ពីដើម គាត់គ្មានប្រយោជន៍អ្វីសម្រាប់លោកប្អូនមែន ប៉ុន្តែ ឥឡូវនេះ គាត់ប្រាកដជាមានប្រយោជន៍សម្រាប់លោកប្អូន ក៏ដូចជាមានប្រយោជន៍សម្រាប់ខ្ញុំដែរ។
12. ខ្ញុំសូមចាត់គាត់ ដែលប្រៀបបីដូចជាថ្លើមប្រមាត់របស់ខ្ញុំ ឲ្យវិលមករកលោកប្អូនវិញ។
13. ខ្ញុំមានបំណងចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យនៅបម្រើខ្ញុំជំនួសលោកប្អូន ក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អ*នេះ