21. ខ្ញុំសរសេរមកលោកប្អូន ដោយជឿជាក់ថា លោកប្អូនមុខជាស្ដាប់តាមសំណូមពររបស់ខ្ញុំ។ ខ្ញុំក៏ដឹងថា លោកប្អូននឹងធ្វើលើសពីពាក្យដែលខ្ញុំសុំទៅទៀត។
22. ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ។
23. លោកអេប៉ាប្រាសដែលជាប់ឃុំឃាំងជាមួយខ្ញុំ ព្រោះតែព្រះគ្រិស្ដយេស៊ូ សូមជម្រាបសួរមកលោកប្អូន
24. ហើយលោកម៉ាកុស លោកអើរីស្ដាក លោកដេម៉ាស និងលោកលូកា ដែលរួមការងាររបស់ខ្ញុំ ក៏សូមជម្រាបសួរមកលោកប្អូនដែរ។
25. សូមព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ដនៃយើង ស្ថិតនៅជាមួយវិញ្ញាណរបស់បងប្អូន។