13. ខ្ញុំមានបំណងចង់ទុកគាត់ឲ្យនៅជាមួយខ្ញុំដែរ ដើម្បីឲ្យនៅបម្រើខ្ញុំជំនួសលោកប្អូន ក្នុងពេលខ្ញុំជាប់ឃុំឃាំង ព្រោះតែដំណឹងល្អ*នេះ
14. ក៏ប៉ុន្តែ ខ្ញុំមិនចង់ធ្វើអ្វីដោយគ្មានការយល់ព្រមពីលោកប្អូនឡើយ ដើម្បីកុំឲ្យលោកប្អូនធ្វើអំពើល្អ ទាំងទើស ទាំងទ័ល គឺធ្វើដោយស្ម័គ្រចិត្តវិញ។
15. អូនេស៊ីមត្រូវតែឃ្លាតឆ្ងាយពីលោកប្អូនមួយរយៈមែន ដើម្បីឲ្យលោកប្អូនបានទទួលគាត់វិញអស់កល្បជានិច្ច
16. មិនមែនក្នុងឋានៈជាខ្ញុំបម្រើទៀតទេ គឺក្នុងឋានៈជាបងប្អូនដ៏ជាទីស្រឡាញ់ ដូច្នេះ ប្រសើរជាងខ្ញុំបម្រើទៅទៀត។ គាត់ជាបងប្អូនដ៏ជាទីស្រឡាញ់យ៉ាងខ្លាំងរបស់ខ្ញុំ ហើយចំពោះលោកប្អូន គាត់ក៏រឹតតែជាទីស្រឡាញ់ថែមទៀត ទាំងខាងលោកីយ៍ ទាំងខាងព្រះអម្ចាស់។
17. ដូច្នេះ ប្រសិនបើលោកប្អូនរាប់ខ្ញុំទុកជាបងប្អូនរួមជំនឿមែន សូមទទួលគាត់ឲ្យបានដូចទទួលខ្ញុំផ្ទាល់ដែរ។
18. ប្រសិនបើគាត់ធ្វើអ្វីខុសចំពោះលោកប្អូន ឬប្រសិនបើគាត់ជំពាក់អ្វីលោក ប្អូនសូមគិតទៅលើខ្ញុំចុះ។
19. ខ្ញុំ ប៉ូល ខ្ញុំសរសេរពាក្យនេះដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងលោកប្អូនវិញ (ខ្ញុំមិនបាច់រំឭកថា លោកប្អូនក៏នៅជំពាក់ខ្ញុំផងដែរនោះទេ គឺនៅជំពាក់រូបលោកប្អូនផ្ទាល់តែម្ដង)។
20. លោកប្អូនអើយ សូមលោកប្អូនមេត្តាជួយខ្ញុំ ដោយយល់ដល់ព្រះអម្ចាស់ ហើយសូមធ្វើឲ្យចិត្តខ្ញុំបានស្ងប់ក្នុងអង្គព្រះគ្រិស្ដផង។
21. ខ្ញុំសរសេរមកលោកប្អូន ដោយជឿជាក់ថា លោកប្អូនមុខជាស្ដាប់តាមសំណូមពររបស់ខ្ញុំ។ ខ្ញុំក៏ដឹងថា លោកប្អូននឹងធ្វើលើសពីពាក្យដែលខ្ញុំសុំទៅទៀត។
22. ព្រមជាមួយគ្នានេះ សូមលោកប្អូនរៀបចំកន្លែងមួយសម្រាប់ឲ្យខ្ញុំស្នាក់ផង ដ្បិតខ្ញុំសង្ឃឹមថានឹងបានមកជួបបងប្អូនមិនខាន ព្រោះបងប្អូនបានទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំ។