1. ខ្ញុំ ប៉ូល នៅជាប់ឃុំឃាំង ព្រោះតែព្រះគ្រិស្ដយេស៊ូ ព្រមទាំងធីម៉ូថេជាបងប្អូន សូមជម្រាបមកលោកភីលេម៉ូនជាទីស្រឡាញ់ ដែលរួមការងារជាមួយយើង
2. សូមជម្រាបមកប្អូនស្រីអាប់ភា ជម្រាបមកលោកអើឃីពដែលតយុទ្ធរួមជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ*ដែលប្រជុំគ្នាក្នុងផ្ទះរបស់លោកប្អូន សូមជ្រាប។
3. សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះយេស៊ូគ្រិស្ដជាអម្ចាស់ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន។
4. រាល់ពេលអធិស្ឋាន* ខ្ញុំតែងតែនឹកដល់លោកប្អូន ហើយអរព្រះគុណព្រះជាម្ចាស់របស់ខ្ញុំជានិច្ច
5. ដ្បិតខ្ញុំបានឮគេនិយាយអំពីសេចក្ដីស្រឡាញ់ និងជំនឿរបស់លោកប្អូនចំពោះព្រះអម្ចាស់យេស៊ូ និងចំពោះប្រជាជនដ៏វិសុទ្ធទាំងអស់។
6. សូមព្រះអង្គប្រទានឲ្យការរួមរស់ក្នុងជំនឿ ជំរុញចិត្តលោកប្អូនឲ្យស្គាល់ច្បាស់ នូវការល្អគ្រប់យ៉ាង ដែលយើងត្រូវធ្វើថ្វាយព្រះគ្រិស្ដ*។
7. ខ្ញុំមានអំណរ និងមានកម្លាំងចិត្តយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្តស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏វិសុទ្ធ*មានចិត្តស្ងប់។
8. ទោះបីខ្ញុំមានសិទ្ធិពេញទីនឹងបង្គាប់លោកប្អូន ក្នុងនាមព្រះគ្រិស្ដ ឲ្យធ្វើអ្វីដែលលោកប្អូនត្រូវធ្វើក្ដី