1. ព្រះអម្ចាស់អើយ សូមនឹកដល់ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំសូមទតមើលចុះតើគេត្មះតិះដៀលយើងខ្ញុំដល់កម្រិតណា!
2. ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេសផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនដទៃ។
3. យើងខ្ញុំធ្លាក់ខ្លួនដូចក្មេងកំព្រា គ្មានឪពុកម្ដាយយើងខ្ញុំរស់នៅដូចស្ត្រីមេម៉ាយ។
4. យើងខ្ញុំត្រូវបង់ប្រាក់ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់ហើយត្រូវបង់ប្រាក់ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។
5. ពួកអ្នកដែលតាមប្រហារយើងខ្ញុំស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ចយើងខ្ញុំអស់កម្លាំងតែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។
6. យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីបនិងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។
7. ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែនតែពួកគេស្លាប់អស់ហើយគឺយើងខ្ញុំទេដែលរងទុក្ខទោសព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។
8. ពួកទាសករត្រួតត្រាលើយើងខ្ញុំតែគ្មាននរណារំដោះយើងខ្ញុំចេញពីកណ្ដាប់ដៃរបស់អ្នកទាំងនោះទេ។
9. យើងខ្ញុំប្រថុយជីវិត ឆ្លងកាត់មុខដាវដើម្បីទៅរកស្បៀងអាហារ។
10. ដោយឃ្លានខ្លាំងពេកស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។
11. សត្រូវរំលោភស្ត្រីនៅក្នុងក្រុងស៊ីយ៉ូននិងរំលោភស្ត្រីក្រមុំនៅតាមក្រុងនានាក្នុងស្រុកយូដា។
12. ពួកគេព្យួរ-កពួកមន្ត្រីរបស់យើងខ្ញុំហើយគ្មាននរណាគោរពចាស់ជរាទេ។
13. គេប្រើឲ្យពួកយុវជនលីត្បាល់កិនគេប្រើក្មេងប្រុសៗឲ្យលីឈើដ៏ធ្ងន់រហូតដល់ជំពប់ជើងដួល។