8. ខ្ញុំខំប្រឹងស្រែកអង្វរឲ្យគេជួយតែព្រះអង្គឃាត់ឃាំងគេមិនឲ្យឮពាក្យអង្វររបស់ខ្ញុំទេ។
9. ព្រះអង្គដាក់ផ្ទាំងថ្មរាំងផ្លូវខ្ញុំព្រះអង្គបានពង្វាងផ្លូវខ្ញុំ។
10. ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំចាំស្ទាក់ផ្លូវខ្ញុំនិងដូចសិង្ហដែលពួនចាំប្រហារខ្ញុំ។
11. ព្រះអង្គដេញខ្ញុំចេញពីផ្លូវព្រះអង្គហែកសាច់ខ្ញុំព្រមទាំងធ្វើឲ្យខ្ញុំត្រូវអន្តរាយ។
12. ព្រះអង្គយឹតធ្នូហើយបាញ់ព្រួញតម្រង់មកខ្ញុំ។
13. ព្រះអង្គយកព្រួញទាំងអស់ពីបំពង់របស់ព្រះអង្គ បាញ់ទម្លុះរូបកាយខ្ញុំ។
14. ប្រជាជនរបស់ខ្ញុំទាំងមូលសើចចំអកឲ្យខ្ញុំរៀងរាល់ថ្ងៃ ពួកគេច្រៀងឡកឡឺយដាក់ខ្ញុំ។
15. ព្រះអង្គឲ្យខ្ញុំបរិភោគបន្លែដ៏ជូរចត់ព្រះអង្គឲ្យខ្ញុំផឹកទឹកដែលមានជាតិពុល។
16. ព្រះអង្គឲ្យខ្ញុំខាំថ្មបាក់ធ្មេញព្រះអង្គធ្វើឲ្យខ្ញុំដួលផ្កាប់មុខនៅក្នុងផេះ។