57. នៅថ្ងៃដែលទូលបង្គំអង្វររកព្រះអង្គព្រះអង្គយាងចូលមកជិតទូលបង្គំព្រះអង្គមានព្រះបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
58. ព្រះអម្ចាស់អើយព្រះអង្គរកយុត្តិធម៌ឲ្យទូលបង្គំព្រះអង្គបានលោះជីវិតទូលបង្គំមកវិញ។
59. ព្រះអម្ចាស់អើយ ព្រះអង្គបានទតឃើញពួកគេសង្កត់សង្កិនទូលបង្គំសូមរកយុត្តិធម៌ឲ្យទូលបង្គំផង!
60. ព្រះអង្គបានទតឃើញការសងសឹករបស់ពួកគេព្រមទាំងការឃុបឃិតទាំងប៉ុន្មានប្រឆាំងនឹងទូលបង្គំ។
61. ព្រះអម្ចាស់អើយ ព្រះអង្គបានឮពាក្យដែលពួកគេជេរប្រមាថព្រមទាំងការឃុបឃិតទាំងប៉ុន្មានប្រឆាំងនឹងទូលបង្គំ។
62. ព្រះអង្គបានឮពួកគេនិយាយហើយក៏ឮពួកគេគិតគូរគម្រោងការប្រឆាំងនឹងទូលបង្គំដែរ។
63. សូមទតមើលចុះ ទោះបីពួកគេអង្គុយ ឬឈរក្ដីពួកគេនាំគ្នាច្រៀងឡកឡឺយដាក់ទូលបង្គំ។
64. ឱព្រះអម្ចាស់អើយ សូមតបស្នងទៅពួកគេវិញស្របតាមអំពើដែលពួកគេប្រព្រឹត្ត។
65. សូមធ្វើឲ្យពួកគេមានចិត្តរឹងរូសហើយដាក់បណ្ដាសាពួកគេទៅ។
66. ព្រះអង្គដេញតាមពួកគេ ទាំងព្រះពិរោធហើយប្រល័យជីវិតពួកគេឲ្យបាត់សូន្យពីផែនដីនេះ។