55. ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះនាមរបស់ព្រះអង្គពីបាតអណ្ដូងនោះមក។
56. ព្រះអង្គព្រះសណ្ដាប់ឮសំឡេងដែលទូលបង្គំស្រែកអង្វរថា:“សូមកុំបែរព្រះកាណ៌ចេញពីទូលបង្គំឡើយសូមស្ដាប់សម្រែកអង្វររបស់ទូលបង្គំសូមជួយទូលបង្គំផង!”។
57. នៅថ្ងៃដែលទូលបង្គំអង្វររកព្រះអង្គព្រះអង្គយាងចូលមកជិតទូលបង្គំព្រះអង្គមានព្រះបន្ទូលថា “កុំខ្លាចអ្វីឡើយ!”។
58. ព្រះអម្ចាស់អើយព្រះអង្គរកយុត្តិធម៌ឲ្យទូលបង្គំព្រះអង្គបានលោះជីវិតទូលបង្គំមកវិញ។
59. ព្រះអម្ចាស់អើយ ព្រះអង្គបានទតឃើញពួកគេសង្កត់សង្កិនទូលបង្គំសូមរកយុត្តិធម៌ឲ្យទូលបង្គំផង!